ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- ប្រទេសនិមួយៗមានប្រធានាធិបតីតែមួយ មាននាយករដ្ឋមន្ត្រីតែ១ = មិនដែលមានប្រធានាធិបតីលើសពី១និងមាននាយករដ្ឋមន្ត្រីលើសពី១ទេ។
២- ក្រែងដោយសារនាយករដ្ឋមន្ត្រីខ្មែរតែមួយនឹងអី = ទើបពួកឯងបានទៅធ្វើការនៅកូរ៉េខាងត្បូង ជប៉ុនជាដើម?
៣- មិនចង់ឲ្យអន់នឹងហើយ = ទើបបានជាក្រុមជ្រុលនិយមធ្វើបាតុកម្មប្រឆាំងមេដឹកនាំប្រទេសខ្លួន។
៤- ព្រះអង្គ ចន្ទ មុនី បានបញ្ជាក់ច្បាស់ៗហើយ = រឿងថាចូលដីគេបន្តិចនឹងគឺមិនចង់ឲ្យអ្នកទៅជាមួយព្រះអង្គឈរនៅក្នុងដីឡាវខុសពីខ្សែព្រំដែន?
៥- អា គឹម សុខ អស់អីនិយាយជេររាជរដ្ឋាភិបាលកម្ពុជា = ស្អីក៏ដោយឲ្យតែរាជរដ្ឋាភិបាលធ្វើគឺខុសចិត្តវាទាំងអស់?
៦- អស់ពីធ្វើជាអ្នកវិភាគ = គឹម សុខ បានប្រែខ្លួនទៅជាមេខ្យល់ប្រឆាំងយ៉ាងពេញមុខ?
៧- អួតថានឹងប្រឆាំងសម្តេចតេជោ ហ៊ុន សែន ពេលសម្តេចទៅប្រជុំអន្តរជាតិនៅកូរ៉េខាងត្បូង = ចាំមើលមើតើសន្ទុះពួកវាមានយ៉ាងណា?
៨- ក្រុមឧទ្ទាមក្រៅច្បាប់ស្អប់យួន ប្រឆាំងយួន = តែអត់ដឹងថាបានរស់ដោយសារយួនសោះ កុំអីអាពតក្របែលបាត់?
៩- អាងអីសុំទោសហើយថាជាអចេតនា = ទាល់តែត្រូវញាត់គុកទើបភ្ញាក់ខ្លួននិងស្តាយក្រោយ?
១០- ជឿតាមការញុះញង់ពីទណ្ឌិតមេឧទ្ទាមក្បត់ជាតិ = ដល់ចូលគុកវេទនាខ្លួន មានទណ្ឌិតមេក្បត់ជាតិឯណាមកជួយបាន? ៕
ដោយ ៖ សិលា