ព័ត៌មានទាន់ហេតុការណ៍៖

សប្តាហ៍សោតទស្សន៍ចិន-អាស៊ានលើកទី៦ សម្ពោធបើកនៅក្រុងណាននីង ខេត្តក្វាងស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤  គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យប់ថ្ងៃទី ១០ ខែកញ្ញា សប្តាហ៍សោតទស្សន៍ចិន-អាស៊ានលើកទី៦ បានសម្ពោធបើកនៅក្រុងណាននីង ខេត្តក្វាងស៊ី នៃប្រទេសចិន ។

      គេហទំព័រ «CCFR China state-controlled media » សបា្តហ៍សោតទស្សន៍លើកនេះ បានរៀបចំក្រោមប្រធានបទ “រួមគ្នាចែករំលែកឱកាសថ្មីនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមគ្នាត្រួសត្រាយអនាគតថ្មីនៃកិច្ចសហប្រតិបតិ្តការផ្នែកសោតទស្សន៍” ដែលបានរៀបចំធ្វើសកម្មភាពធំៗទាំង៦ ដូចជាពិធីបើក រាត្រីសមោសរ និងកិច្ចប្រជុំនៃអ្នកវិនិយោគក្នុងវិស័យសោតទស្សន៍ចិន-អាស៊ានឆ្នាំ២០២៤ជាដើម ក្នុងន័យជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបតិ្តការនៃប្រព័ន្ធសារព័ត៌មានចិននិងអាស៊ាន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីបម្រើដល់ការអភិវឌ្ឍនិងកិច្ចសហប្រតិបតិ្តការប្រកបដោយគុណភាពខ្ពស់លើវិស័យសោតទស្សន៍រវាងចិននិងអាស៊ាន និងបម្រើដល់ការកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ានដែលមានភាពកាន់តែស្អិតល្មួត៕

ដោយ ៖ សិលា


ចែករំលែក៖