ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ បង្ហាញពីការលះបង់របស់សម្ដេចក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងស្វែងរកសុខសន្ដិភាពរហូតមកដល់បច្ចុប្បន្ន

ចែករំលែក៖

ទីក្រុង​សេអ៊ូល​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ថា៖​ សម្ដេចមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខណៈសម្ដេចបានចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតនេះ គឺបានបង្ហាញពីការលះបង់របស់សម្ដេចក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងស្វែងរកសុខសន្ដិភាពរហូតមកដល់បច្ចុប្បន្ននេះ។

ការថ្លែងបែបនេះ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាឱកាស​អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ​ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ​៕

ដោយ​៖ តារា​


ចែករំលែក៖