ភ្នំពេញ៖ រថយន្ដស៊េរីទំនើបម៉ាក Alphard បេីកបរដោយបុរសម្នាក់ បានបត់ឆ្លងផ្លូវត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរថយន្ដម៉ាក Ford Ranger បេីកមកពីក្រោយចាប់ហ្វ្រាំងមិនជាប់បុកចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យ រងការខូចខាតទ្វាររថយន្ដយ៉ាងដំណំ និងរងរបួសធ្ងន់ស្រាល២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៤០នាទីរសៀល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុ មានរថយន្ដស៊េរីទំនើប Alphard មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CC.0299 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតមកលិច។ លុះធ្វើដំណើរដល់ចំណុចកើតហេតុក៏បានបត់ឆ្លងផ្លូវត្រឡប់ក្រោយ ខណៈក៏មានរថយន្ដ ford ranger មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ.1088 ធ្វើដំណើរពីក្រោយស្របទិសគ្នាតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ដោយនៅក្នុងរថយន្ដមានមនុស្ស៥នាក់មានចាស់មានក្មេង ស្របពេលដែលរថយន្ដ Alphard បត់ឆ្លងផ្លូវ ក៏ត្រូវរថយន្ដ ford ranger បើកបុកចំពីចំហៀងពេញទំហឹងរងការខូចខាតទ្វាររថយន្ដយ៉ាងដំណំ ។ ចំណែរថយន្ដ ford ranger រងការខូចខាតផ្នែកពីមុខរថយន្ដនិងបែកកព្ចាក់ក្រោយ បណ្ដាលឲ្យភាគីខាងរថយន្ដ ford ranger រងរបួសបុរសវ័យចំណាស់ម្នាក់ និងក្មេងប្រុសម្នាក់រងរបួសស្រាល ។ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ១១៩ ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានឱ្យភាគីទាំង២ដោះស្រាយគ្នាមួយជំហាន ដោយភាគីទាំងពីរមិនអាចដោះស្រាយគ្នាបាន ក៏ទំនាក់ទំនាក់ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ