ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយដំណឹង សំប៉ូលីដា ត្រូវបី្តវាយដោយបំពង់ទីបរហូតដល់បាក់ជើងនិងជាំមុខមាត់

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីសម្តីបានអ្នកនាង សំ ប៉ូ​លីដា បានបង្កើតឲ្យអ្នកសិល្បៈភ្ញាក់ផ្អើល និងសម្តែងក្តីអាណិតគ្រប់គ្នាក្រោយពីនាងលើកឡើងថា បានដួលចៃដន្យ រហូតបាក់កជើងខាងស្តាំ និងនៅលើមុខ ខ្លះទៀតជាំខ្មៅហើមភ្នែករបួសធ្ងន់ មើលទៅស្ទើរតែមិនស្គាល់ ។ ទោះជាយ៉ាងណា ប្រភពពីអ្នក សិល្បៈ ដែលស្និទ្ធនឹងនាងលើកឡើងថា របួសដែលបាក់កជើង និងជាំមុខជាំមាត់នេះគឺដោយសារតែស្វាមីនាងប្រើអំពើហិង្សាដោយប្រើដៃជើង និងបំពង់ទីបវាយទៅលើអ្នកនាង ។

តារាចម្រៀង និងកំប្លែង អ្នកនាងសំ ប៉ូលីដា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន និង អ្នករួមអាជីពថា នាងបានជួបគ្រោះថ្នាក់បាក់ជើងស្តាំ តាំងពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៦មកម្ល៉េះ គ្រាដែលនាងភ្លាត់ជើង ដួល​ ព្រោះតែស្បែកជើងកែងបណ្តាលឲ្យដួលកាច់ជើងបាក់ឆ្អឹងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា ។ ដោយអាការធ្ងន់ធ្ងរបែបនេះហើយ ទើបលោកគ្រូពេទ្យបានតម្រូវឲ្យនាង សម្រាកបានយូរខែសិន ដោយមិនហ៊ានវះកាត់តឆ្អឹងអំឡុង ពេល​នេះទេ ព្រោះតែនាងមានជំងឺប្រចាំ​កាយគឺជំងឺទឹកនោមផ្អែម ។

ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការបានបញ្ជាក់ថាករណីតារាចម្រៀង និងកំប្លែងស្រីរូបនេះរងរបួសធ្ងន់ធ្ងរនេះមិនមែនដោយសារតែភ្លាត់ស្នៀតដួលនោះទេគឺដោយ សារតែស្វាមីនាងធ្វើទារុណកម្ម។ ប្រភព ខ្សឹបខ្សៀវនេះបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ទេដែលស្វាមីនាងធ្វើទារុណ កម្មនោះ​ដែលជាញឹកញាប់គេឧស្សាហ៍ឃើញនាងនិងស្វាមីឈ្លោះប្រកែកគ្នា ប៉ុន្តែលើកចុងក្រោយកាលពីដើមខែនេះសភាពនៃ ជម្លោះកាន់តែធ្ងន់ធ្ងររហូតស្វាមីប្រើប្រាស់ដៃជើងវាយបែកមុខមាត់ ហើយជើងដែលបាក់នោះគឺស្វាមីវាយនឹងបំពង់ទីបប៉ុណ្ណោះ។ប្រភពលើកឡើងថា សួរអ្នកជិតខាងនៅ ខាងក្រោយវត្តក្រពើហាអ្នកណាក៏ដឹងថាប្តីប្រពន្ធមួយគូនេះឈ្លោះគ្នាជាញឹកញាប់ដែលសូម្បីតែគ្រាទើបនឹងរៀបការរួចថ្មីថ្មោងក៏ មានការឈ្លោះគ្នាជាញឹកញាប់ដែរ។ អ្វីដែលសង្វេគគឺគ្រាដែលនាងឈឺគេមិនឃើញវត្ត មានស្វាមីនាងមកជិតមើលថែទេ ហើយនាងត្រូវបង្ខំចិត្តមកស្នាក់នៅក្នុងភោជនីយដ្ឋានមួយដែលនាងច្រៀង ដោយមិនហ៊ានទៅសម្រាកព្យាបាលនៅផ្ទះឡើយខណៈដែលខ្លាចស្វាមីនាងធ្វើបាបបន្ត។

ទោះជាយ៉ាងណាក្តី អ្នកនាងសំប៉ូលីដា បាបឆ្លើយបដិសេធចំពោះការលើកឡើង ថា ស្វាមីនាងបានធ្វើទារុណកម្មមកលើនាងរហូតដល់មានរូបស្នាមនិងបាក់ជើងនេះ។ នាងបន្តថា ស្វាមីនាង និងនាងមិនមាន ជម្លោះណាមួយទេហើយក៏រស់នៅជួបជុំគ្នាជាធម្មតាដែរ។ ការឆ្លើយបដិសេធនេះត្រូវបានអ្នកសិល្បៈដែលដឹងរឿងលើកឡើង ថា គឺជាការលាក់លៀមប៉ុណ្ណោះព្រោះតែ មិនចង់ឲ្យមានរឿងរ៉ាវវែងឆ្ងាយ។ អ្នក សិល្បៈដដែលរូបនេះលើកឡើងថា “សំប៉ូលីដាសាច់កម្មណាស់ប្តីវាយធ្វើបាបប៉ុណ្ណឹងហើយនៅលាក់ការពារប្តីទៀត”។

គួរបញ្ជាក់ដែរថា អ្នកនាងសំប៉ូលីដា បាន​ចូលរោងការជាមួយស្វាមីលោក ស្វាយ ស៊ីសុថា ហៅខ្យាដំរី នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ ។ ក្រោយរួមរស់ជា មួយគ្នានាងទទួលបានចំណងដៃកូនស្រីម្នាក់ប្រុសម្នាក់៕ វឌ្ឍនា

res (3)

res (2)

res (1)

res

res (6)


ចែករំលែក៖