ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគោយន្តដឹកមេគោ២ក្បាល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាការពារភូមិនិងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រងិល បានឱ្យដឹងនាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នេះថា នៅវេលាព្រឹកព្រលឹមនេះបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងគោយន្តកន្រ្តៃ១គ្រឿងមានផ្ទុកមេគោចំនួន០២ក្បាល ខណៈមានប្រជាពលរដ្ឋប្រទះឃើញ ក៏បានប្រាប់ទៅម្ចាស់គោរួចប្ដឹងបន្តទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រងិល ។

សេចក្ដីរាយការណ៍ដដែលឱ្យដឹងទៀតថា ករណីសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនពាក់ព័ន្ធ(ចោរលួចគោ០២)ក្បាលនេះ ស្ថិតនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកម្ចាស់សត្វពាហនៈ(គោ)រស់នៅភូមិដំណាក់ត្រយឹងសែនជ័យ ឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ 

សេចក្ដីរាយការណ៍បញ្ជាក់បន្ថែមបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់រួមទាំងវត្ថុតាងគោយន្ដកន្រ្តៃ០១គ្រឿង សត្វពាហនៈ(គោ)ញីចំនួន០២ក្បាល នាំយកទៅបន្តនីតិវិធីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល។ 

សូមបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ មានអ្នកលក់ អ្នកទិញ និងអ្នកដឹក៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖