ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌស្រីស្នេហ៍ចាក់សាំងដុតគំរាម ឆេះរបួសធ្ងន់២នាក់

ចែករំលែក៖


ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាក់​សាំង​ដុត​តូប​លក់​ឥ​វ៉ាន់ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ រួមជាមួយ​ក្មេងស្រី​តូច​ម្នាក់ទៀត រងរបួស​ធ្ងន់​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។​

លោក លឹម ហាក់ នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជនបង្ក​មានឈ្មោះ សុខ រ៉ា​ម៉េ​ត អាយុ​៤៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនបង្ក​បាន​សារភាពថា រូបគេ​មានការ​អត់​ចិត្តនឹង​នារី​ជា​សង្សារ ហើយក៏​ឈ្លោះប្រកែក​គ្នា ទើប​ធ្វើ​ឲ្យ​រូបគេ​ទ្រាំ​មិនបាន​ក៏​យក​សាំង​១​ដប​ទៅ​ចាក់​ស្រោច​តូប​ហើយ​ដុតចោល​តែម្តង​។​

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ចំពោះ​ស្ត្រី​រងគ្រោះ​មានឈ្មោះ លី សុគន្ធា អា​​យុ​២៤​ឆ្នាំ បាន​រងរបួស​រលាក​ខ្លួន ចំណែក​កូនស្រី​របស់​នា​ង​( ជា​កូន​ប្តី​ដើម​) ឈ្មោះ ម៉ៅ សុ​ឡី អាយុ​១០​ឆ្នាំ ឆេះ​រលាក​ធ្ងន់ធ្ងរ រីឯ​តូប​វិញ​ឆេះ​អស់​ស្ទើ​ទាំងស្រុង​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​។ ចំណែក​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​បញ្ចូនទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ចន្ថា

a6

a4

a3

a2

a1

a68

ch99

ch10

ch77

ch88


ចែករំលែក៖