ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែនអនុញ្ញាតឲ្យ លោកស្រី Angela Cororan ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ ខែ សីហា នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកស្រី Angela Cororan ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកស្រី Angela Cororan ធ្លាប់ធ្វើការនៅប្រទេសកម្ពុជាក្នុងទស្សវត្សរ៍ ៩០ ក្រោមក្របខណ្ឌ UNDP។ លោកជំទាវបានឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនទៅមុខ ជាមួយនឹងកិច្ចសហការលើវិស័យជាច្រើនរួមទាំងវិស័យកសិកម្ម ជនភៀសខ្លួន សន្តិសុខ និងក្នុងកម្រិតតំបន់ដូចជាក្នុងក្របខណ្ឌអាស៊ាន-អូស្ត្រាលីជាដើម។ លោកជំទាវ Angela បានកោតសរសើរចំពោះភាពជោគជ័យនៃសេដ្ឋកិច្ចកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយលោកជំទាវចង់ឃើញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់រឹងមាំខ្លាំងថែមទៀត ជាពិសេសកិច្ចសហការទៅលើការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងលើវិស័យយោធាជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសអូស្ត្រាលី ដែលបានគាំទ្រ និងធ្វើអោយមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសវិស័យកសិកម្ម ហើយជាក់ស្តែងវិទ្យាស្ថាន CADI ដែលកន្លងមកបានស្វែងរកពូជស្រូវថ្មី ដែលធ្វើអោយអង្កររបស់ប្រទេសកម្ពុជាទទួលបានជោគជ័យលេខ១ ជាប់ៗគ្នាបីឆ្នាំកន្លងមកនៅលើពិភពលោក។ សម្តេចតេជោ រីករាយចំពោះផែនការកូឡុំបូថ្មី (New Colombo Plan) ដែលមានការបញ្ជូនសិស្សនៃប្រទេសទាំងពីរផ្លាស់ប្តូរការសិក្សាពីគ្នាទៅវិញទៅមក ដែលកាន់តែពង្រឹងបាននូវទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាក្នុង ការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនលោកស្រីអំពីដំណើរការនៃការរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជាតាមលក្ខណៈប្រជាធិបតេយ្យ គឺចាប់ពីថ្ងៃទី ១ ខែកញ្ញា ២០១៦ តទៅនឹងមានការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលនេះគឺជាចំណុចមួយដ៏សំខាន់នៃកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា៕

12

fr

e3

drd

21

re4


ចែករំលែក៖