ព័ត៌មានទាន់ហេតុការណ៍៖

អ្នកយកព័ត៌មាននៅកាសែតរាជាធិបត្តេយ្យ និងទូរទស្សន៍TNMម្នាក់ត្រូវចោរកាច់សោកម៉ូតូយកទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកយកព័ត៌មាននៅកាសែតរាជាធិបត្តេយ្យនិងទូរទស្សន៍TNMម្នាក់ត្រូវចោរកាច់សោកម៉ូតូយកទៅបាត់ ខណៈរូបគាត់បានមកចូលរួមថតរូបអោយកម្មវិធីបុណ្យសពបងប្អូនក្នុងវត្តអន្លង់ក្ងាន ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងការពីម៉ោង១១និង៥៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងវត្តអន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ម្ចាស់ម៉ូតូឈ្មោះ នាង សុផល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នកយកព័ត៌មានអោយកាសែតរាជាធិបត្តេយ្យនិងទូរទស្សន៍TNM ស្នាក់នៅផ្ទះលេខ២៥ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។

តាមសំដីបុរសរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ រូបគាត់បានមកចូលរួមថតរូបអោយកម្មវិធីបុណ្យសពត្រូវជាបងប្អូនក្នុងវត្តអន្លង់ក្ងាន ដោយជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅសេរី២០១៤ពាក់ស្លាកលេខPress ហើយបានចតទុកនៅខាងត្បូងមេនហើយក៍ទៅថតរូបនិងបានចូលរួមហូបបាយថ្ងៃត្រង់ក្រោយពីហូបបាយរួចគាត់ដើរមកយកម៉ូតូវិញស្រាប់តែបាត់ទើបបង្ករការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុជ នរងគ្រោះបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដើម្បីដាក់ពាក្យបណ្តឹង និងសូមអោយសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូរបស់គាត់មកវិញផង ៕ តុង សីហា

res (2)

res (1)

res


ចែករំលែក៖