ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងមានទំហំធំជាងគេទីពីរក្នុងពិភពលោក

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ បង្កើនចំនួនកងទ័ពនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី (VS RF) ដល់ ២,៣៨៩,១៣០នាក់ ក្នុងនោះមានទាហាន ១,៥លាននាក់។
ការវិភាគការពារជាតិ នៅគេហទំព័រ Global Firepower បានប៉ាន់ប្រមាណថា កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី (VS RF) នឹងក្លាយជាកងទ័ពធំទីពីរនៅក្នុងពិភពលោក។
ការវាយតម្លៃនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយបង្កើនចំនួនកងកម្លាំង ដល់ 2,389,130 នាក់ រួមទាំងទាហាន 1,5 លាននាក់។
ក្រឹត្យថ្មីនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែធ្នូ។ បច្ចុប្បន្ននេះ យោងតាមក្រឹត្យដែលបានចុះហត្ថលេខាដោយប្រធានាធិបតីពូទីនក្នុងខែធ្នូ ឆ្នាំ 2023 ចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីមានចំនួន 2,209,130 នាក់ក្នុងនោះមានទាហាន 1,32 លាននាក់។
ជាមួយនឹងការសម្រេចចិត្តចុងក្រោយបំផុតដែលបានរៀបរាប់ខាងលើ ប្រទេសរុស្ស៊ីនឹងវ៉ាដាច់ឥណ្ឌា និងសហរដ្ឋអាមេរិក ដែលជាប្រទេសពីរមានកងកម្លាំងប្រដាប់អាវុធចំនួន 1.44 លាននាក់ និង 1.32 លាននាក់ក្នុងប្រទេសនិមួយៗ។ តាមនោះ កងកម្លាំងប្រដាប់អាវុធរបស់រុស្សីនឹងឡើងដល់លំដាប់ទី ២ លើពិភពលោក និងឈរលេខ ២ បន្ទាប់ពីកងទ័ពរំដោះប្រជាជនចិន (២ លាននាក់) បើគិតពីទំហំយោធា៕ ដោយ៖ ធីរីណា

រូបថត​៖ TTXVN


ចែករំលែក៖