ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាខួប១ឆ្នាំ (១៧ កញ្ញា ២០២៣-១៧ កញ្ញា ២០២៤) នៃការដាក់បញ្ចូលតំបន់ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ៖ កិច្ចការពារសម្បត្តិវប្បធម៌ជាតិ ជាភារកិច្ចរបស់យើងគ្រប់ៗគ្នា៕
ដោយ ៖ សិលា