ព័ត៌មានទាន់ហេតុការណ៍៖

វិស័យម្ហូបអាហារគឺសំខាន់សម្រាប់មនុស្សបរិភោគ ហើយរឹតតែសំខាន់ទៀតនោះការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពសម្រាប់សុខភាព

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង សហការដោយអាជ្ញាធរដែនដីពាក់ព័ន្ធ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារជាច្រើនមានដូចជា បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក ម៊ាំ ជ្រក់ ម៉ើមខ្ទឹមសរ ខ្ទឹមក្រហម និងសរសៃគុយទាវជាដើម ។ល។ ដែលសរុបទាំងអស់មានចំនួនប្រមាណជាង ២៧សំណាកគំរូ។ សំណាកគំរូទាំងអស់នោះគឺត្រូវបានមន្រ្តីជំនាញផ្នែកម្ហូបអាហារធ្វើការពិសោធន៍យ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកសារធាតុគីមីដែលហាមឃាត់ និងជាផ្នែកមួយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ 

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលសំណាកគំរូទាំង២៧គំរូ នោះពុំមានសារធាតុគីមីហាមឃាត់ឡើយ និងបានធ្វើការដកហូតទំនិញដែលបំពានច្បាប់មួយចំនួនតូចផងដែរ។ 

គួរបញ្ជាក់ផងដែរថា មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ផលិតផលម្ហូបអាហារគ្រប់ប្រភេទដែលមានសារធាតុគីមីហាមឃាត់ និងទំនិញគ្រប់ប្រភេទដែលមិនស្របច្បាប់ជាធរមាន៕

ដោយ​៖ តារា​


ចែករំលែក៖