ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅលើផេកផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ សូមអរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា ហេីយសន្យាថានឹងមិនភ្លេចកម្ពុជា ដូចនេះយេីងនឹងមិនភ្លេចអ្នកដូចគ្នា ព្រមទាំងរីករាយទទួល និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមជូនពរឱ្យការធ្វេីដំណេីរបន្តប្រកបដោយសុខសុវត្ថិភាព និងបន្តជោគជ័យក្នុងបេសកកម្មបន្ទាប់ ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ ប្រជាជនកម្ពុជា បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់ Gumball 3000 ពិសេសស្នាមញញឹមរបស់យេីង នឹងរង់ចាំអ្នកជានិច្វផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖