ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖​ ការបង្ហោះផ្សាយរបស់ក្រុមឧទ្ទាម The Cambodia Daily ពីសម្ដីរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា​វៀតណាម​​នឹង​កាត់យក​ដី​ខ្មែរ​ទំហំ ៥១​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ខេត្ត​មណ្ឌលគិរី គឺជាព័ត៌មានក្លែងក្លាយ!

ចែករំលែក៖

ភ្នំពេញ​៖​ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ នៅយប់ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ការបង្ហោះផ្សាយរបស់ក្រុមឧទ្ទាម The Cambodia Daily ពីសម្ដីរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា​វៀតណាម​​នឹង​កាត់យក​ដី​ខ្មែរ​ទំហំ ៥១​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ខេត្ត​មណ្ឌលគិរី គឺជាព័ត៌មានក្លែងក្លាយ!

សូមបញ្ជាក់អតីតទណ្ឌិត អ៊ុំ សំអាន ធ្លាប់បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកចំពោះការតែងតែបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

ដោយ​៖តារា​


ចែករំលែក៖