ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន

ចែករំលែក៖

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កំលាំងស្នាក់ការសន្តិសុខ568 នៃបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៥នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក សរ សុភក្រ្តា មេញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងជាប្រធានស្នាក់ការសន្តិសុខ៥៦៨ បានចេញល្បាតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចខាងក្រោយកាស៊ីណូឡាក់គី ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១២ថង់តូចនិងទូរស័ព្ទដៃចំនួន៣គ្រឿង(ជនសង្ស័យទាំង៣នាក់មានគ្រឿងញៀននៅក្នុងខ្លួនរៀងៗខ្លួន)។ហើយបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ ។

លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាអាវុធហត្ថខេត្ត ទទួលលើការងារបទល្មើសគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ១/ឡេង ប៊ុនធឿន (ហៅតយ) ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ២/ឈ្មោះ នឿន ខូច ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៣/ឈ្មោះ ម៉ិច ប៉ុន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចសួរចម្លើយរួច ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានទិញគ្រឿងញៀនយកមកប្រើប្រាស់ផងនិងចែកចាយ លក់បន្តពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕ វណ្ណា

2

1


ចែករំលែក៖