ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកបើកបុក ហើយព្យាយាមបើរត់បន្តទៅបុករ៉ឺម៉ក និងម៉ូតូមួយគ្រឿងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាងខណះកំពុងជិះម៉ូតូហើយត្រូវ រថយន្តដឹកទឹកកក១គ្រឿងបើកបុកទាំងកំរោលពីក្រោយបណ្តាលឲ្យរថយន្តអូស ម៉ូតូ៧០ម៉ែត្រកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នៅចំណុចមុខវត្តតាំងក្រសាំង តាម បណ្តោយផ្លូវបេតុង សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់សង្កាត់ក្រាំងអង្ក្រងខណ្ឌសែនសុខក៏បន្តបុករ៉ឺម៉ក និង ម៉ូតូ មួយគ្រឿងទៀតបណ្តាលរងរបួសធ្ងន់ស្រាល២នាក់ ហើយរថយន្តបង្កនៅមិនព្យមឈប់ទទួលខុសត្រូវក៏បន្តទៅបើកគេចខ្លួនទៀតរហូតទៅដល់វត្តជំ្ទើបកម្លាំងសមត្ថកិច្ចចាប់ស្ទាក់បានរួមទាំងអ្នកបើកបរផង ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ រថយន្តបង្កឈ្មោះម៉ៅ ពៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅបូរីពិភពថ្មី មានស្រុកកំណើត ភូមិអង្គ ឃុំអង្គរ.ស ស្រុកមេសាងខេត្តព្រៃវែង។ ចំណែកជនរងគ្រោះដែលរបួសបាក់ជើងដែលត្រូវរថយន្តបុកមុនដំបូងឈ្មោះ និង ខេមរា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរបុគ្គ លិកពេទ្យស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូន ពេញ និងមានស្រុកកំណើត នៅភូមិតាត្រាវ ឃុំបាល័ង្គ ស្រុកបារយណ៍ ខេត្តកំពង់ធំ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1A -9169 ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តផលិតនៅប្រទេស កូរ៉េប្រភេទរថយន្តឃ្លុបដឹកទឹកកក១គ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2G-3380 បើកបរដោយបុរសមិនស្គាល់មុខម្នាក់ធ្វើ ដំណើរស្របគ្នាជាមួយម៉ូតូបានមកបុកពីក្រោយទាំងកំរោលបណ្តាលអោយមនុស្សខ្ទាតចេញពីម៉ូតូរងរបួសបាក់ជើងម្ខាង។ ចំណែកម៉ូតូកៀបជាប់ក្រោមរថយន្តបន្ត ដំណើរទៅមុខទៀត ។

សាក្សីដដែលបានបន្តថា បន្ទាប់បុករួចបានព្យាយាមបើករត់បានប្រហែល៧ម៉ែត្រ ទើបអ្នកបើកបរចុះទៅដាក់ ទំលាក់ម៉ូតូចោលហើយក៏ព្យាយាមបើកគេចខ្លួនទៀតរហូតទៅដល់សង្កាត់ក្រាំងអង្ក្រងខណ្ឌសែន សុខក៏ជ្រុលបុករ៉ឺម៉កម៉ូតូ១គ្រឿង និងម៉ូតូ១គ្រឿងទៀតបណ្តាលអោយរងរបួសម្នាក់។

សាក្សីដដែលបានបន្តទៀតថា បន្ទាប់ពីរថយន្តយន្តបង្កបានបង្កគ្រោះថ្នាក់ចរាចរណ៍ មួយកន្លែងហើយមួយកន្លែងទៀតនៅមិនព្រមឈប់ក៏បន្តដំណើរគេចខ្លួនទៀតរហូតដល់វត្តជុំសង្កាត់ឃ្មួញទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាសមត្ថ កិច្ចខណ្ឌសែនសុខពួនស្ទាក់គ្របច្រកល្ហកទើបឃាត់បានទាំងរថយន្តនិងម្ចាស់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងជនបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

1

e3

2


ចែករំលែក៖