ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង៨និង៤០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាង ម៉ូតូ និង ម៉ូតូ បណ្តាលឲ្យ មនុស្សស្រីម្នាក់របួសធ្ងន់ និងយុវជនម្នាក់ របួសស្រាលនៅលើផ្លូវលេខ១០៧ ស្ថិត នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុង- ខេត្តស្វាយរៀង។
បើតាមនគបាលក្រុងស្វាយរៀងបាន ឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ផុន បូតង ភេទ ស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង បើកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-3919 ឆ្លង ផ្លូវពីជើងទៅត្បូង រងរបួសធ្ងន់ និងទី២ ឈ្មោះ វ៉ន វិចិត្ររតនា ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរជាងជួសជុលរថយន្ដរស់នៅភូមិ សួន ថ្មី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង រងរបួសស្រាល ។
ប្រភពបន្តថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូសេ១២៥ ឆ្លងកាត់ផ្លូវពីទិសដៅខាងជើងទៅត្បូងយ៉ាងលឿនស្របពេលនោះក៏មានយុវជនម្នាក់ បើកម៉ូតូម៉ាក អ៊ែរ ព្លែក ពណ៏ ស គ្មានស្លាកលេខពីទឹសខាងកើតទៅលិចយ៉ាងលឿនដូចគ្នា ហើយសង្ស័យជាន់ហ្វាំងមិនទាន់ក៏
បុកគ្នាពេញទំហឹងបណ្តាលឲ្យម៉ូតូដួលបោកទៅលើថ្នល់រងរបួសទាំងសងខាង។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសងគ្រោះនៅគ្លីនីគនិកផាសុខភាព។ រីឯម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងស្វាយរៀងដើម្បីដោះស្រាយតាមនីតិវិធី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចឲ្យដឹងថា កើតឡើងដោយសារភាគីជិះម៉ូតូសេ១២៥ បើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាព ៕ យឹម សុថាន