ក្លិប Al-Nassr បានតែងតាំងលោក Stefano Pioli ជាគ្រូបង្វឹកជំនួសលោក Luis Castro ដែលក្លិបនៅលីកកំពូល Saudi Pro League បានប្រកាសកាលពីថ្ងៃព្រសហ្បតិ៍ ទី១៩ ខែកញ្ញា។
Al-Nassr ដែលមានខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងលេងបានចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Castro បន្ទាប់ពីដឹកនាំក្នុងការចាប់ផ្តើមរដូវកាលមិនបានលទ្ធផលល្អ។ ភាគីអារ៉ាប៊ីសាអ៊ូឌីតមិនបានបង្ហាញព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងរបស់លោក Pioli ទេ។
ក្លិប ” Al-Nassr បានបង្ហោះនៅលើ X ថា “Pioli Is Nassrawi! យើងស្វាគមន៍ Stefano Pioli ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់យើង”។ លោក Pioli វ័យ៥៨ឆ្នាំដែលបានដឹកនាំ AC Milan ក្លាយជាជើងឯកអុីតាលីកាលពីឆ្នាំ២០២១-២០២២ អាចចាប់ផ្តើមភាពអស្ចារ្យរបស់គាត់នៅពេលដែល Al-Nassr ធ្វើដំណើរទៅជួបជាមួយក្រុម Al-Ettifaq របស់ Steven Gerrard នៅថ្ងៃសុក្រនេះ។
ចាប់តាំងពីបង្កើតក្លិបកាលពីឆ្នាំ១៩៦០រហូតមកដល់ពេលនេះក្លិប Al-Nassr មានគ្រូបង្វឹកដឹកនាំចំនួន៨៦រូបហើយរួមទាំងលោក Pioli នាពេលនេះ។ ក្លិបនេះបានឈ្នះពានរង្វាន់ជាច្រើនក្នុងនាមជាក្លិបនៅទ្វីបអាស៊ីចំនួន១៩ពាន ក្នុងនោះពាន King’s Cup មានចំនួនច្រើនជាងគេ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)