ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតម៉ូតូមួយគ្រឿង (ដុតម៉ូតូ)

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យចំនួន​ ០៤នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតម៉ូតូមួយគ្រឿង (ដុតម៉ូតូ)​ យកមកសាកសួរ​ និងបង្ហាញ​មុខជា​សាធារណៈ​ និងត្រៀមបញ្ជូនខ្លួនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតម៉ូតូមួយគ្រឿង (ដុតម៉ូតូ)  ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២:៣០នាទី នៅចំណុចផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ រៀម បញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

២-ឈ្មោះ សុខ ចន្ទ្រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

៣-ឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

៤-ឈ្មោះ អូន រក្សា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សម្ភារខូចខាត៖ ឆេះម៉ូតូម៉ាក HONDA DREAM សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BX-4602  អស់ទាំងស្រុង។ សម្ភារវត្ថុតាងចាប់៖ ទូរស័ព្ទដៃ ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវ​បាន​បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖