ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរខួបលើកទី២២ ទិវាសន្តិភាពអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ អង្គការសហប្រជាជាតិបានកំណត់យក ថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាថ្ងៃដ៏សំខាន់សម្រាប់ បណ្តាប្រទេសនៅទូទាំងសកលលោកប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ និងបញ្ឈប់ជម្លោះប្រដាប់អាវុធ ព្រមទាំងលើកកម្ពស់គុណតម្លៃសន្តិភាព ក៏ដូចជាការរំលឹកដល់ការខិតខំប្រឹងប្រែងនានាក្នុងការរួមចំណែកធ្វើឱ្យសម្រេចបាននូវសន្តិភាពនៅលើសកលលោក។ 

នៅក្នុងឆ្នាំ២០២៤នេះ ទិវាសន្តិភាពអន្តរជាតិ ប្រព្រឹត្តទៅក្រោមមូលបទ «ការបណ្តុះវប្បធម៌សន្តិភាព»ដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ នៃការបណ្តុះស្មារតីនិងវប្បធម៌សន្តិភាព ទៅកាន់សហគមន៍គ្រប់ជំនាន់ តាមរយៈយន្តការ អប់រំផ្លូវការ និង ក្រៅផ្លូវការនានា នៅក្នុងប្រទេសនីមួយៗលើសកលលោក៕

ដោយ​៖ តារា​


ចែករំលែក៖