ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរកឃើញគោញីឈ្មោលចំនួន៣ក្បាលតែចាប់ចោរមិនទាន់បាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលសហការជាមួយនគរបាលស្រុកបាកានបានរកឃើញគោញី ឈ្មោលចំនួន៣ក្បាល បន្ទាប់ពីចោរបានដាក់ថ្នាំបំពុលឆ្កែឲ្យងាប់ ហើយលួចយកគោទាំង៣ក្បាលខាងលើនេះទៅលាក់ទុកបម្រុងលក់ឲ្យឈ្មួញ ។ ការរកឃើញគោ របស់ប្រជាពលរដ្ឋនេះបន្ទាប់ពីម្ចាស់គោ បានទៅប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ច បានរកឃើញកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុច បឹងអណ្តើក ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំ ស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា គោរបស់ប្រជាពលរដ្ឋដែល បាត់ ហើយបានរកឃើញវិញនេះមានមេ ធំ១ក្បាល មេជំទង់១ក្បាល និងកូនឈ្មោល ១ក្បាល ដែលក្រុមជនសង្ស័យលួចយក មកលាក់ទុកនៅចំណុចខាងលើ ។ ក្រោយ ពីសមត្ថកិច្ចបានរកឃើញគោទាំង៣ក្បាលនេះហើយនោះសមត្ថកិច្ចបានហៅម្ចាស់គោមកពិនិត្យមើលឃើញថាពិតជាគោ របស់គាត់ដែលបាត់ប្រាកដមែន។ មន្ត្រី ដដែលបញ្ជាក់ថាគោទាំង៣ក្បាលនេះ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់វិញ នៅ វេលាម៉ោង៦និង៤៨នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដោយមានកំណត់ ហេតុប្រគល់ច្បាស់លាស់ ។

គួររំលឹកថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រនៅភូមិដូងជ្រំ ឃុំបឹងបត់ កណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់ មានប្រជា ពលរដ្ឋ១គ្រួសារបានបាត់គោចំនួន៣ក្បាលពេលដែលគាត់ភ្ញាក់ពីដំណេកទៅបត់ ជើងតូច ។

ម្ចាស់គោឈ្មោះ ម៉ាត់ ឡុង ភេទប្រុស អាយុ៤៥ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង២និង៣០នាទី រំលង អធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ពេលដែលគាត់ងើបពីដំណេក ស្រាប់តែ បាត់គោពីក្រោលចំនួន៣ក្បាល ។ ម្ចាស់ គោបានបញ្ជាក់ថា នៅជុំវិញផ្ទះរបស់គាត់ឃើញមានសាច់គោ ដែលជនសង្ស័យបានលាយប្រឡាក់ជាមួយនឹងថ្នាំពុល ដើម្បី បោះឲ្យឆ្កែស៊ីហើយឆ្កែរបស់គាត់ក៏បាន ងាប់ទើបក្រុមចោរចូលលួចគោទាំង៣ ក្បាលនេះ ។

គួរបញ្ជាក់ថា ក្រោយពីបាត់គោ ម្ចាស់ គោក៏បានអំពាវនាវ និងប្តឹងទៅលោក កែវ លន់ នាយបុ៉ស្តិ៍នគរបាលបឹងបត់កណ្តាលឲ្យជួយស្វែងរកគោរបស់គាត់ ទើបនៅថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចក៏បាន រកឃើញគោទាំង៣ក្បាលនេះ ត្រូវក្រុម ចោរលួចដឹកយកទៅលាក់ទុកនៅចំណុចបឹងអណ្តើកហេតុ ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះយកមកឲ្យម្ចាស់វិញ ៕ ប៉ឹម ពិន

rs (2)

rs (1)


ចែករំលែក៖