ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ១០នាក់ដកហូតថ្នាំញៀន៥កញ្ចប់និងម៉ូតូ៤គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនសង្ស័យ១០នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធរក្សាទុក និង ប្រើប្រាស់គ្រឿងញៀន ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង៦ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចមុខវត្តកៀនឃ្លាំងតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ ទន់ លិ ភេទ ប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករ សំណង់ ទី២-ឈ្មោះ ផល ឆាយយ៉ា ភេទ ប្រុស អាយុ២៣ឆ្នាំ មានមុខរបរកម្មករ សំណង់ ជនសង្ស័យទាំង២នាក់ ស្នាក់នៅ បុរីប៉េងហួត ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាទី៣-ឈ្មោះ ជា លីដូ ភេទប្រុស អាយុ២២ឆ្នាំ មានមុខ របរកម្មករ សំណង់ ទី៤-ឈ្មោះ ទុំ សារ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ជនសង្ស័យទាំង២នាក់ស្នាក់នៅភូមិល្វា ភេទប្រុស សង្កាត់ កោះដាច់ ខណ្ឌជ្រោយ ចង្វា ទី៥-ឈ្មោះ ទូច មករា ភេទប្រុស អាយុ ២១ឆ្នាំ ទី៦-ឈ្មោះសឿន រ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ទី៧-ឈ្មោះ ចក់ កុសល ភេទប្រុស អាយុ១៦ឆ្នាំ ជនសង្ស័យទាំង៣នាក់ស្នាក់នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ទី៨-ឈ្មោះ សាន សិនសីលា ភេទប្រុស អាយុ១៣ឆ្នាំ មានមុខរបរជា សិស្ស ទី៩-ឈ្មោះ ខន មករា ភេទប្រុស អាយុ១៤ឆ្នាំ មានមុខ របរជាងម៉ូតូ និង ទី១០-ឈ្មោះ អុល ហៃ ភេទប្រុស អាយុ ១៧ឆ្នាំ ជនសង្ស័យទាំង៣នាក់ស្នាក់នៅ ភូមិវាល ឃុំឧកញ៉ាអ៊ុង ស្រុកល្វាឯម ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៌សថ្លា ចំនួន ៥កញ្ចប់ និងម៉ូតូ៤គ្រឿង ទី១- ម៉ាកស៊ុយ ហ្សុ៊យគីស្មាស់រីវ៉ូ សេ១១០ ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ1Q-6505, ទី២-ម៉ាក ស៊ុយហ្សុ៊យគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BS-8782, ទី៣- ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-7615 និងទី៤-ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1BT-6402 ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់រួមនឹង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាម នីតិវិធី ៕ ជ្រោយពេជ្រ

a1 (5)

a1 (4)

a1 (3)

a1 (2)

a1 (1)


ចែករំលែក៖