ព័ត៌មានទាន់ហេតុការណ៍៖

ករណីបាក់ស្រុតផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ បណ្តាលមកពីទឹកហូរច្រោះដីខាងក្រោមតួផ្លូវ ធ្វើឱ្យដីទន់ជ្រាយរអិលបាក់ជ្រាលតួផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣​ ខែកញ្ញានេះ​ មានករណីបាក់ស្រុតផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ ប្រវែង ១៤៦ម៉ែត្រ​ ទទឹង ៥ម៉ែត្រ​ បណ្តាលមកពីទឹកហូរច្រោះដីខាងក្រោមតួផ្លូវ ធ្វើឱ្យដីទន់ជ្រាយរអិលបាក់ជ្រាលតួផ្លូវ។ 

សូមជម្រាបជូនថា​ ករណីបាក់ស្រុតផ្លូវបេតុង មួយខ្សែនេះ​ គឺស្ថិត​នៅក្នុងសង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ បច្ចុប្បន្ន កម្លាំងជំនាញសហការជាមួយអាជ្ញាធរ ធ្វើការដាក់បារាស តម្លើងស្លាកចរចារបិទកំណាត់នេះ ដើម្បីគ្រឿងចក្រចុះជួសជុលបឋមជាបណ្តោះអាសន្ន ។ សូមបងប្អូនមេត្តាពង្វាងចរាចរជាបណ្តោះអាសន្ន ដោយសេចក្តីអនុគ្រោះ៕

ដោយ​៖ តារា​


ចែករំលែក៖