ខេត្តកំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានជំរុញអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់-មេប៉ុស្តិ៍នគរបាលរដ្ឋបាល សូមយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់នៅគ្រប់មូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅទទួលបាន ការអភិវឌ្ឍលើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព។
លោកអភិបាលខេត្ត បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ក្នុងឆ្នាំ២០២៤សម្រាប់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង នៅក្នុងសាល ប្រជុំសាលានយោបាយខេត្ត ដោយមានការចូលរួមផងដែរពី លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត ស្នងការ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកមេ ឃុំ-ចៅសង្កាត់ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ១ឃុំ-សង្កាត់ក្នុងខេត្ត ដែលសរុបអ្នកចូលរួមមានចំនួនជា ង៣០០នាក់។
នៅក្នុងកិច្ចប្រជុំនេះខាងលើនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍បូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរយៈពេល៩ខែ របស់ខេត្តកំពង់ឆ្នាំង ជូនអង្គប្រជុំស្ដាប់យ៉ាងក្បោះក្បាយ អំពីស្នាដៃជាច្រើនដែលសមត្ថកិច្ចនគរបាលបានប្រឹងប្រែងអនុវត្តកន្លងមក។ ក្នុងរបាយការណ៍នោះបានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេល៩ខែនេះករណីគ្រោះថ្នាក់ ចរាចរណ៍បានកើន ឡើង បើប្រៀបធៀបនិងឆ្នាំមុន ប៉ុន្តែបទល្មើសគ្រឿងញៀនបានថយចុះគួរឲ្យកត់សម្គាល់។
នៅក្នុងមតិបូកសរុបនៃការប្រជុំនេះផងដែរ លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកគម្រោងកិច្ចសហប្រតិបត្តិការ CLV ក្នុងការសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយប្រទេសវៀតណាម និងប្រទេសឡាវរួចហើយ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត និងពន្លត់រងើកភ្លើងរបស់ក្រុមបក្សប្រឆាំងដែលប៉ុនប៉ងធ្វើ រដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្រប ច្បាប់។ ប៉ុន្តែការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងខេត្តទាំង៤ខាងលើនេះគឺនៅតែបន្តអភិវឌ្ឍន៍ដដែល៕
ដោយ ៖ សិិលា