ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃ២៤កញ្ញា ២០២៤នេះ គឺជាខួបលើកទី ២៤ឆ្នាំ នៃការរួចរស់ជីវិត នៃការប៉ុនប៉ងធ្វើឃាដមកលើរូបខ្ញុំ នៅទីក្រុងសៀមរាប (24កញ្ញា1998 – 24កញ្ញា2024)។
ពិនិត្យមើលត្រឡប់ទៅក្រោយវិញ កាលពី២៤ឆ្នាំមុន ខ្ញុំមិនគួរមានជីវិតរស់នៅដល់សព្វថ្ងៃនេះទេ ព្រោះគ្រាប់រ៉ុកែ្កតបេ ៤០មួយគ្រាប់ ក្នុងចំណោម ៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំ តែវាខុសត្រឹមតែ មួយចំអាម ពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។
សូមអរព្រះគុណគ្រប់អង្គ បារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះភិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង ៣ទៀបភ្លឺ រហូតម៉ោង ៨ព្រឹក ដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លង មិនអាចផ្ទុះទាំង ៤គ្រាប់បាន នៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង 8.55នាទីតាមខ្សែភ្លើងពីចម្ងាយ។
ពួកគេចោទខ្ញុំថាជាអ្នកដឹកនាំផ្តាច់ការ ក្នុងពេលដែលពួកគេជាឃាតកលាក់មុខ ជ្រកក្រោមផ្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតកលាក់មុខ ដែលជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំ និងក្រុមគ្រួសារខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។ ខ្ញុំអាចនៅសល់ពេល ១០ឆ្នាំ ២ដង ឬ៣ដងទៀត ដើម្បីរារាំង និងដាក់ទោសពួកភេរវករទាំងនេះ។
អាយុមិនអស់មិនស្លាប់ ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច