ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់០៣នាក់ បន្ទាប់ពីរថយន្ត Ford មួយគ្រឿងបុករះម៉ូតូ២គ្រឿងរួចបេីករថយន្ដគេចបាត់ស្រមោល

ចែករំលែក៖

  ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ និងមានមនុស្ស០៣នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្ត ford មួយគ្រឿង បានបុករះម៉ូតូ២គ្រឿងនៅផ្លូវបំបែកជាបួនខ្ទាតទៅផ្ទុបនិងបង្គោលភ្លើង រួចរថយន្តបង្កបេីកគេចបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង០៥នាទី រំលង អធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចស្តុបលូប្រាំផ្លូវចោមចៅ កែងនិងផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ    

      សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ណឹប ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ អាស័យដ្ឋាន ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុគេបាន ឃើញម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KV-0036 ជិះឌុបគ្នា០២នាក់​ និង មួយគ្រឿងទៀតម៉ាក ស៊ុយសូគីនិច ពណ៌ខ្មៅ លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HA -5330 ជិះឌុបគ្នា០២នាក់​ ពួកគេបានធ្វើដំណើរតាម បណ្ដោយផ្លូវចោមចៅ​ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ។ ខណៈធ្វេីដំណេីរមកដល់ចំណុច កេីតហេតុដែលជាផ្លូវបំបែកជាបួនក៏មានរថយន្តម៉ាក ford ពណ៌ខ្មៅមួយគ្រឿង មិនចាំផ្លាកលេខ បានធ្វើដំណើរតាម បណ្ដោយផ្លូវចោមចៅទិសដៅបញ្ច្រាសគ្នា ពី កេីតទៅលិចក្នុងល្បឿនលឿនដូចគ្នា ហេីយ បួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ឆ្ពោះទៅផ្លូវលូប្រាំ ទេីបជ្រុលបុុក និងម៉ូតូទាំង២គ្រឿងនោះ បណ្តាលឲ្យ ម៉ូតូខ្ទាតទៅបុុកផ្ទុបនិងបង្គោលភ្លើងនៅចិញ្ចើម ផ្លូវ បណ្ដាលឲ្យអ្នកជិះម៉ូតូទាំងនោះរងរបួសធ្ងន់ធ្ងរ​ ដោយអ្នកខ្លះបែកក្បាលហូរឈាម និងអ្នក ខ្លះទៀតសន្លប់បាត់ស្មារតី ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សុី​ និងពេលទៅដល់មន្ទីរពេទ្យក៏មានអ្នកស្លាប់ម្នាក់​ ខណៈអ្នករបួសធ្ងន់០៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់​ ។ ដោយឡែករថយន្តបង្កវិញនៅពេល បង្កហេតុភ្លាមៗក៏បន្ថែមល្បឿនបេីករត់គេចបាត់ស្រមោលផងដែរ។ 

    ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានសហការជាមួយមន្ត្រីជំនាញធ្វេីការវាស់វែងយកម៉ូតូទាំង០២គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដេីម្បីធ្វើស្រាវជ្រាវ រករថយន្តបង្កមកទទួលខុសត្រូវតាមច្បាប់​៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖