ខេត្តស្ទឹងត្រែង ៖ សេចក្តីជូនដំណឹង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំរថយន្តក្រុងចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងស្រុកកំណើត នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់”។
រដ្ឋបាលខេត្តស្ទឹងត្រែង សូមជូនដំណឹងដល់សាធារណៈជនក្នុងខេត្ត មេត្តាជ្រាបថា៖ ដើម្បីជួយ សម្រួលបន្ទុកចំណាយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ កម្មការិនី និងបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានី ភ្នំពេញ ដោយមានការសម្របសម្រួលជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំរថយន្តក្រុងចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងស្រុកកំណើត នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់” តាមពេលវេលា និងទីតាំងចំណត ដូចខាងក្រោម៖ ពេលវេលាចេញដំណើរ-ភ្នំពេញ-ស្ទឹងត្រែង-ភ្នំពេញ៖ ចេញដំណើរម៉ោង ៥:៣០ព្រឹក (ពេលវេលាអាច
ប្រែប្រួលខ្លះ អាស្រ័យតាមការជាក់ស្តែង) សម្រាប់នៅថ្ងៃទី ៤ខែតុលា ឆ្នាំ២០២៤ រថយន្តទាំង ២០គ្រឿង នឹងរង់ចាំដឹកអ្នកដំណើរពីខេត្តស្ទឹងត្រែង ត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញដោយគិតចាប់ពីម៉ោង ៥:៣០ព្រឹក។
ទីតាំងចំណត
-នៅរាជធានីភ្នំពេញ៖ ស្ថិតនៅស្ថានីយ៍រថយន្តក្រុង (រង្វង់មូលគួចកាណុង)
-នៅខេត្តស្ទឹងត្រែង៖ ស្ថិតនៅមុខមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងសួនច្បារមុខសាលាខេត្តស្ទឹងត្រែង។
ជាមួយនឹងការរៀបចំចូលរួមចំណែកសម្រួលដល់ការងារនេះ រដ្ឋបាលខេត្តក៏សូមយកឱកាសរនេះដើម្បី អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរមកកាន់ខេត្តស្ទឹងត្រែងទាំងអស់ មេត្តាកុំ តម្លើងថ្លៃដឹកជញ្ជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការជួយសម្រួលដល់ការចំណាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាម រថយន្ត ក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយ សុវត្ថិភាព និងផាសុខភាព៕
ដោយ ៖ សិលា