ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បតិយាយ នេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

 ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បតិយាយ នេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការបង់កក្រមារនៅបរទេស = ជាការបញ្ជាក់ពីវប្បធម៌ខ្មែរឲ្យបរទេសស្គាល់។

២- ចង់បានមានសញ្ញាប័ត្រមិនប្រាកដជាបានការទេ = ប៉ុលពត ខៀវ សំផន. អៀង សារី. កុយ ធួន. ជួន មុម. អៀង ធីរិទ្ធិ. ហ៊ូ នឹម. ហ៊ូ យន់. ក្រែងជាអ្នកមានសញ្ញាប័ត្របារាំងអី? បានជាដឹកនាំរលាយប្រទេស ។

៣- ដោយសារតែមកធ្វើការក្រៅប្រទេសមានបាននឹងហើយ = បានជារាជរដ្ឋាភិបាលមាននយោបាយពង្រីកទីផ្សារពលកម្មនៅបណ្តាប្រទេស?

៤- តាទំពែកចេះសព្វគ្រប់ចេះជាងប្រធានាធិបតីអាមេរិកទៅទៀត = អញ្ចឹងបានជាមិនដែលបានដឹកនាំប្រទេសទេ បានតែថា។

៥- ខ្មែរត្រូវស្រឡាញ់ខ្មែរ = ខ្មែរត្រូវតែរួបរួមគ្នាជាធ្លុងមួយដើម្បីផលប្រយោជន៍ខ្មែរ។

៦- អ្នកដែលបំបែកបំបាក់ខ្មែរ = មិនមែនជាអ្នកស្រឡាញ់ខ្មែរទេ ហើយកុំនិយាយថាស្រឡាញ់ជាតិខ្មែរ។

៧- ការមានការងារធ្វើនៅក្នុងសង្គមឲ្យនិយមន័យខុសគ្នាតាមការយល់ឃើញរបស់ម្នាក់ៗ = និងមជ្ឈដ្ឋាននិមួយៗ?

៨- មិនដែលមានអំពើពុករលួយហើយមានប៉ះពាល់ដល់ប្រជាជន និងមិនប៉ះពាល់ = ជារួមឲ្យតែមានអំពើពុករលួយសុទ្ធតែប៉ះពាល់ប្រជាជនហើយគ្មានមិនប៉ះពាល់ទេ?

៩- រាជរដ្ឋាភិបាលកម្ពុជាមាននយោបាយរកទីផ្សារពលកម្មជូនកូនចៅប្រជាជនធ្វើ = ការធ្វើការក្នុងប្រទេសឬទៅក្រៅប្រទេសជាសិទ្ធិរបស់ពលករផ្ទាល់?

១០- ថាអ៊ីស្ត្រាអែលមានសិទ្ធិរស់រាននិងការពារខ្លួនដោយបាញ់សម្លាប់ជនជាតិប៉ាឡេសស្ទីន  = ឯកម្ពុជាគ្មានសិទ្ធិរស់រាននិងការពារខ្លួនដោយគ្រាន់តែចាប់ពួកប្រឆាំងសន្តិភាព មិនបានទេអី? ៕

ដោយ ៖ សិលា


ចែករំលែក៖