ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ៤៩ នាទី​ ដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ និង​តាម​មតិ​ចង្អុល​បង្ហាញដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយលោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ និងដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយវិហារចាមស្ថិតក្នុងភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់។

​ជនសង្ស័យដែលបានឃាត់ខ្លួន៖

១- ឈ្មោះ​ ភាព​ មេសា ភេទប្រុស​ អាយុ៣៩ឆ្នាំ រស់នៅភូមិកប៉ាស់ ឃុំ​ឈេីតុំ  ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោម។

វត្ថុតាងដកហូតរួមមាន៖

​១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ ទម្ងន់​ ០,៧៣ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ)

២-ទូរស័ព្ទដៃចំនួន០១គ្រឿង

៣-ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន

៤-សម្ភារជក់មួយកំប្លេ

៥-ឆាំសម្រាប់ចូកថ្នាំញៀនចំនួន០១

​បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបាន⁠រៀបចំនីតិវិធីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕

ដោយ៖ អរុណរះ


ចែករំលែក៖