ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសន្ទុកបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំកាលពីរសៀលថ្ងៃទី២៦ខែកញ្ញា ឆ្នាំ ២០២៤ ដោយជាប់ចោទពីបទរំលោភស្ត្រីវ័យចំណាស់ម្នាក់។
ប្រភពបញ្ជាក់ថា ដោយសារតែភ្លើងតណ្ហាពុះកញ្ជ្រោលរោលរាលខ្លាំង បុរសម្នាក់ចាប់រំលោភដូនចាស់ម្នាក់បាន សម្រេច ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុកឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើផ្ទះដូនចាស់ដែលជាជនរងគ្រោះ កាលវេលាម៉ោង ១៤និង ០៥នាទីរសៀល ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤ ស្ថិតនៅភូមិគិរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកយាយរងគ្រោះអាយុ៨៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
ចំណែកបុរសល្មោភកាមដែលជាជនសង្ស័យឈ្មោះ ពៅ បូរី អាយុ៥៣ឆ្នាំ មានស្រុក កំណើតនៅខេត្តព្រះវិហារ បច្ចុប្បន្នមានប្រពន្ធរស់នៅភូមិគិរីវ័ន្តឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាមួយនឹងលោកយាយរងគ្រោះដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុបុរសល្មោភកាមដែលជាជនសង្ស័យ បានមកផ្ទះលោកយាយ ក្នុងគោលបំណងមកលេងកូនលោកយាយ ដែលត្រូវជាមិត្តភក្កិរបស់ខ្លួន។ លុះពេលមកដល់ ឃើញលោកយាយនៅផ្ទះតែម្នាក់ឯង ព្រោះកូនលោកយាយដែលត្រូវជាមិត្តភ័ក្រខ្លួនទៅដុតឡធ្យូង នៅខាង ក្រោយផ្ទះ ឃើញឱកាសល្អជនសង្ស័យក៏បានចាប់ រំលោភលោកយាយ។ កំពុងតែបើកយុទ្ធនាការកូនលោកយាយមកទាន់ ក៏ចាប់ឃាត់ខ្លួនជនសង្ស័យ ហើយរាយ ការណ៍ទៅសមត្ថកិច្ច។
នគរបាលនៃអធិការដ្ឋាននគរបាលស្រុកសន្ទុកឃាត់ខ្លួនជនល្មោភកាមនេះមកសាកកសួរ ហើយកសាងសុំណុំ រឿងនិងបញ្ជូនខ្លួនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការនីតិវិធី៕
ដោយ៖ សូរិយា