ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ សូមចូលរួមអបអរសាទរដល់លោក ឯក ខន ជាគ្រូបង្រៀន នៃវិទ្យាល័យគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតផ្នែក “តែងនិពន្ធ” ទូទាំងប្រទេស ដើម្បីអបអរសាទរ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។
លិខិតអបអរសាទរ ជូនចំពោះ លោក ឯក ខន គ្រូបង្រៀននៅវិទ្យាល័យគូលែន នៃរដ្ឋបាលស្រុកគូលែន ខេត្តព្រះវិហារ
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ សូមសម្តែងនូវការអបអរសាទរដោយក្តីរំភើបរីករាយឥតឧបមា និងមាន មោទនភាពយ៉ាងក្រៃលែងចំពោះលោក ឯក ខន គ្រូបង្រៀននៅវិទ្យាល័យគូលែន នៃរដ្ឋបាលស្រុកគូលែន ខេត្តព្រះវិហារ ដែលទទួលបាន ជ័យលាភីលេខ២ នៃការប្រកួតប្រជែង ផ្នែកតែងនិពន្ធ ពានរង្វាន់ សម្តេច ព្រះសង្ឃរាជ ជួន ណាត ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដើម្បីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៤។
ការទទួលបានជ័យលាភីនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការ បង្រៀនសិស្សានុសិស្ស ក៏ដូចជាការចូលរួមប្រកួតប្រជែងចាប់តាំងពីដំណាក់កាលទី១ រហូតទទួលបានលទ្ធផល គួរជាទីមោទនៈ ដែលលទ្ធផលនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញផងដែរ ពីការយកចិត្តទុកដាក់ និងជំរុញលើកទឹក ចិត្តពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សំដៅជំរុញការអភិវឌ្ឍធនធាន មនុស្ស ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមកោតសរសើរ និងមានមោទនភាពជាខ្លាំង ចំពោះសមត្ថភាព ការតាំងចិត្ត និងឆន្ទៈមោះមុតប្រឹងប្រែងរបស់លោក ឯក ខន គ្រូបង្រៀននៅវិទ្យាល័យ គូលែន រហូតទទួលបានជ័យលាភីលេខ២ក្នុងការប្រកួត ដែលបង្ហាញឲ្យឃើញថា ខេត្តព្រះវិហារមានធនធាន មនុស្សប្រកបដោយសមត្ថភាព ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យខិតខំរៀនពង្រីកចំណេះដឹងបន្តទៀត ដើម្បី ឈានទៅសម្រេចនូវសមិទ្ធផលថ្មីៗ និងក្តីស្រមៃរបស់ខ្លួនកាន់តែធំនាពេលអនាគត។
សូមលោកទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖ សិលា