ព័ត៌មានទាន់ហេតុការណ៍៖

ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅភារកិច្ចខែតុលា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅភារកិច្ចខែតុលា បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងលោកហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺនៅ មន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី ២៨ខែ កញ្ញា ឆ្នាំ ២០២៤ ។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន អនុ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការ ងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក  ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ សរុប ៤៥០ នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍ ក៏ដូចជាវឌ្ឍនភាពការ ងារជុំវិញកម្មវិធីមួយចំនួនរបស់គណបក្សរួចមក លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានពុះពារសម្រេចកិច្ចការងារនាខែកន្លងទៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ជាពិសេសពាក់ ព័ន្ធនឹងសារៈសំខាន់នៃការរៀបចំសិក្ខាសិលាយុទ្ធសាស្រ្តដែលជាការអនុវត្តតាមឯកសារជំនួយស្មារតី ស្តីពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ករបោះឆ្នោត ជូនដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំតែងតែធ្វើជាប្រចាំដើម្បីតាមដាន វឌ្ឍនភាពការងាររបស់ក្រុមការងារ ព្រមទាំងស្តាប់របាយ ការណ៍សង្ខេបចំណុចខ្លាំង ចំណុចខ្វះខាតបញ្ហាប្រឈម និងសំណូមពររបស់ថ្នាក់ដឹកនាំ គណៈកម្មាធិការគណ បក្សខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត សមាជិក សមាជិកា និងឆ្ពោះទៅកាន់ការដាក់ទិសដៅខែបន្ទាប់៕

ដោយ៖ សូរិយា


ចែករំលែក៖