ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មិនអស់ចិត្តក៏ឆ្មក់ចូលទៅសំងំទស្សនាដោយផ្ទាល់ដើម្បីចង់ដឹងពីខ្លឹមសារសាច់រឿង ពិេសសចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋយើងដោយផ្ទាល់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីទីកម្ពុជា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនអស់ចិត្តក៏ឆ្មក់ចូលទៅសំងំទស្សនាដោយផ្ទាល់ដើម្បីចង់ដឹងពីខ្លឹមសារសាច់រឿង ពិេសសចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋយើងដោយផ្ទាល់ ។ 

 លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហោះលើផេកផ្លូវការ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ៖ ក្រោយពីបានshareនូវការសម្តែងរបាំបុរាណរឿងជ័យវរ្ម័នទី៧ នាងខ្ញុំនៅតែមិនអស់ចិត្តក៏ឆ្មក់ចូលទៅសំងំទស្សនាដោយផ្ទាល់ដើម្បីចង់ដឹងពីខ្លឹមសារសាច់រឿង ពិេសសចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ២០២៤ វេលាម៉ោង៣រសៀលនេះ។ 

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តថា ៖ នាងខ្ញុំពិតជារីករាយនឹងរំភើបចំពោះឈុតឆាកសម្តែង រួមផ្សំនឹងដេគ័រ ពន្លឺ បច្ចេកទេសគ្រប់យ៉ាងល្អឥតខ្ចោះ ដែលញ៊ាំងឲ្យការសម្តែងកាន់តែមានសោភណ្ឌភាពអស្ចារ្យ ពិសេសខ្លឹមសារដ៏ជ្រាលជ្រភនៃប្រវត្តិសាស្ត្រយើងដែលបង្ហាញនូវវីរភាពនៃអង្គក្សត្រាគ្រប់គ្រងដែនចក្រភពខ្មែរយើងនាសម័យមហារនគរដ៏រុងរឿង។ 

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សូមបងប្អូន ពូមីងយាយតា អញ្ជើញចូលរួមទស្សនាដោយផ្ទាល់ឲ្យបានច្រើនកុះករ នៅមានការសម្តែងថ្ងៃទី២៩ កញ្ញា មួយថ្ងៃទៀត។ សូមអរគុណសិល្បករ ពិសេសអ្នករៀបចំកម្មវិធី និងក្រុមការងារទាំងអស់ ក្នុងបុព្វហេតុសិល្បៈវប្បធម៌យើង។🇰🇭🇰🇭 ៕

ដោយ ៖ សិលា


ចែករំលែក៖