ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ

ចែករំលែក៖

 អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យប់ថ្ងៃទី៣០ ខែកញ្ញា ពិធីបដិសណ្ឋរកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានប្រារព្ធធ្វើយ៉ាងឧឡារិកនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមក្នុងពិធីបដិសណ្ឋារកិច្ចនិងថ្លែងសុន្ទរកថាគន្លឹះ។លោកបានលើកឡើងថា ក្នុងរយៈពេល៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក បក្សកុម្មុយនីស្តចិនបានដឹកនាំនិងរួមសាមគ្គីប្រជាជននៃជនជាតិនានាទូទាំងប្រទេសចិន ធ្វើការតស៊ូយ៉ាងខ្ជាប់ខ្ជួន ហើយបានបង្កើតអព្ភូតហេតុពីរ គឺការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងស្ថិរភាពសង្គមក្នុងរយៈពេលវែង។ គេហទំព័រ «CCFR China state-controlled media » លើកថា ៖ ប្រទេសចិនបានឆ្លងកាត់ការប្រែប្រួលយ៉ាងខ្លាំង ហើយការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិនបានឈានចូលដំណើរការជាប្រវត្តិសាស្ត្រដែលមិនអាចបញ្ច្រាសបាន។ក្នុងដំណើរថ្មីចិនយុគសម័យថ្មី ប្រជាជនមុខជានឹងបង្កើតភាពរុងរឿងថ្មីកាន់តែច្រើនជាមិនខាន ហើយមុខជានឹងរួមចំណែកថ្មីកាន់តែច្រើនដល់បុព្វេហតុដ៏ឧដុង្តឧដម្តនៃសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិជាមិនខាន៕

ដោយ ៖ សិលា


ចែករំលែក៖