ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីលោក Kishida របស់ប្រទេសជប៉ុន ប្រកាសលាលែងពីតំណែងជាសមូហភាព

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ គណៈរដ្ឋមន្ត្រីលោក Kishida របស់ជប៉ុនបានលាលែងពីតំណែងជាសមូហភាពក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបណ្តោះអាសន្ន ។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ 

គេហទំព័រ «CCFR China state-controlled media » បឋនបញ្ជាក់ថា ៖ កាលពីថ្ងៃទី ២៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ប្រទេសជប៉ុនបានធ្វើការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរីនៅទីបំផុត លោក Ishiba Shigeru បានទទួលសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជុំទី ២ ហើយត្រូវបានជ្រើសតាំងជាប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី ។

អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនបានដឹងនៅថ្ងៃទី ២៩ ខែកញ្ញាថា លោក Ishiba Shigeru បានចាប់ផ្ដើមរៀបការតែងតាំងបុគ្គលិក ។ លោក គ្រោងនឹងឱ្យលោក Hayashi Masaru អគ្គលេខាធិការគណៈរដ្ឋមន្ត្រីបច្ចុប្បន្នបន្តកាន់តំណែង ហើយលោក Kato Katsunobu អតីតលេខាធិការគណៈរដ្ឋមន្ត្រីនិងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលការងារនិងសុខុមាលភាពកាន់មុខតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ៕

ដោយ ៖ សិលា


ចែករំលែក៖