ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរដែលមកកំសាន្តក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនសរុប ៥៨.៣៧០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ស្ថិតិភ្ញៀវទេសចរដែលមកកំសាន្តក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនសរុប ៥៨.៣៧០នាក់ ។ 

និយាយរួម ខេត្តព្រះសីហុន ម្តងភ្លៀងធ្លាក់ ម្តងមេឃរៀងក្ដៅបន្តិចមែន ក៏ប៉ុន្តែនៅតាមបណ្តោយឆ្នេរនៃក្រុងព្រះសីហនុយើងសំបូរទៅដោយម្លប់ដើមឈើចម្រុះ ដែលផ្តល់នូវបរិយាកាសកាន់តែល្អប្រសើរសម្រាប់ដំណើរកំសាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ខេត្តព្រះសីហនុ ពិតជាសូមស្វាគមន៍នូវវត្តមានរបស់ពុក ម៉ែ អ៊ំ ពូមីង បង ប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៃដំណេីរកម្សាន្ដ មកកាន់ខេត្តព្រះសីហនុ ។ ពិសេសក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ចាប់ក៏សូមជូនពរ ភ្ញៀវទេសចរទាំងអស់ សូមទទួលបាននូវសុខភាពល្អ សប្បាយរីករាយ និងសូមធ្វេីដំណេីរកម្សាន្តប្រកបដោយសុខសុវត្ថិភាព ។ ថ្ងៃនេះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ សូមអញ្ជើញមកលេងទៀតណាបងប្អូន ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រស្អាត អាចក្រាលកន្ទេលអង្គុយដោយសេរី កន្លែងចតឡានស្រួល ជាពិសេសម្ហូបអាហារមានតម្លៃសមរម្យ៕

ដោយ ៖ សិលា


ចែករំលែក៖