ខេត្តបាត់ដំបង៖ សូមសរសើរគំនិតអភិរក្សរបស់កូនខ្មែរ ដែលជាម្ចាស់សណ្ឋាគារ «មេហ្សុងផ្ទះវត្តគរ» រៀបចំកន្លែងស្នាក់យ៉ាងប្រណិត ជាមួយការរក្សាទុករចនាប័ទ្មខ្មែរស្ទើរទាំងស្រុង លើកតម្កើងជាតិសាសន៍ខ្លួនឯងឱ្យភ្ញៀវជាតិ អន្តរជាតិ បានឃើញ ! បើបានស្នាក់នៅហើយ សន្យាមកបន្តទៀត ដោយមិនជិនណាយឡើយ ។ ទោះជាម្ចាស់សណ្ឋាគារ «មេហ្សុងផ្ទះវត្តគរ» មិនបានបរិយាយពីថ្នាក់ដឹកនាំកម្ពុជា និងឥស្សរជនបរទេសក៏ដោយ ក៏គេដឹងថា ៖ មានអ្នកមានមុខមានមាត់ អ្នកវិនិយោគ ថ្នាក់ដឹកនាំខេត្ត រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងអតីតៈឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេសប្រចាំនៅព្រះរាជាណាចក្រ ជាពិសេសអតីតរដ្ឋមន្ត្រីក្រសួងបរទេស ប្រទេសលោកខាងលិច តារាហូលីវូធល្បីៗ ក្នុនោះសូម្បីតែតួកុនថៃសម័យកាលសិល្បៈទី៧ដ៏រុងរឿង ជំនាន់តារាភាពយន្តដ៏ល្បីល្បាញខ្មែរយេីង លោក គង់ សំអឿន លោកក៏អញ្ជេីញមកច្រៀង ស្នាក់នៅសណ្ឋាគារ «មេហ្សុងផ្ទះវត្តគរ» ផងដែរ ។
បានអញ្ជើញមកស្នាក់នៅ ដ៏សាមញ្ញជាលក្ខណះគ្រួសារ ។
ចំណុចជាច្រើនដែលយើងមានចម្ងល់ថា តើម្ចាស់ទីតាំងគាត់អាចជាឥស្សរជន ក្នុងស្ថាប័នរដ្ឋ ឬ ជាអ្នកមានស្តុកស្តមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាធ្លាប់វិនិយោគលើវិស័យទេសចរណ៍នៅក្រៅប្រទេស ? ផ្ទុយទៅវិញ ! ការពិតលោកជាពលរដ្ឋដែលមានឈាមជ័រជាខ្មែរ កើតលើទឹកដីខ្មែរ ក្នុងជីវភាពគ្រួសារមួយដ៏លំបាកផងដែរ ប៉ុន្តែលោកមានគំនិត ឆន្ទះ គោលដៅច្បាស់លាស់ សិក្សាផង ធ្វើការផង ទទួលបានបទពិសោធន៍ មានប្រាក់បៀវត្សន៍សមរម្យ លោកក៏ចាប់ផ្តើមស្រឡាញ់លើវិស័យទេសចរណ៍ ឈានដល់រៀបចំជា «មេហ្សុងផ្ទះវត្តគរ» ក្នុងភូមិអ្នកស្រុក ជាលក្ខណះបុរាណ តម្រូវការដល់ភ្ញៀវចូលចិត្តស្នាក់នៅកន្លែងស្ងាត់ស្ងៀម ។
ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ត្រង់សំណួរថា តើលោកមានកត្តាអ្វីខ្លះធ្វើឱ្យជោគជ័យលើវិស័យនេះ នៅ«មេហ្សុងវត្តគរ»របស់លោក ? ! [..លោក គឹម នូ ម្ចាស់សណ្ឋាគារ «មេហ្សុងផ្ទះវត្តគរ» បានលើកឡើងថា..] ៖ ដោយការសង្កេតផ្ទាល់ យេីងខ្ញុំដែលជាម្ចាស់មេហ្សុងវត្តគរឃេីញថា មានកត្តាស្នូលជាច្រើនមានដូចតទៅ៖
ទី១) -មេហ្សុងវត្តគររក្សារចនាបថខ្មែរសុទ្ធសាធ ដែលបងប្អូនខ្មែរយេីងមួយចំនួនយល់ថាវាសាមញ្ញ តែមិនសាមញ្ញសម្រាប់អ្នកមិនដែលបានឃេីញ តែក៏មានបងប្អូនខ្មែរយេីងយល់ថាយេីងគួររក្សារបស់ដូនតាយេីងមានដែរ។
ទី២) -ប្រេីប្រាស់អ្វីដែលយេីងមាន នៅក្នុងស្រុកយេីង ដែលផ្តល់តម្លៃចេរិភាព(sustainability)ដែលមនុស្សក្នុងសកលលោកអោយតម្លៃ។
ទី៣) -ការទទួលភ្ញៀវមិនថាភ្ញៀវជាតិឬអន្តរជាតិ រាក់ទាក់រស់រាយ ដោយចេញពីបេះដូងយេីងពិតប្រាកដ ។
ទី៤)-រក្សាបរិស្ថានប្រកបដោយបរិយាកាសប្រពៃ ស្ងប់ស្ងាត់ មានរបៀបរាបរយអោយសមជាលក្ខណះខ្មែរយេីងពិតប្រាកដ។
ទី៥)-អភិរក្ស និងកែច្នៃរបស់ដែលយេីងមានស្រាប់ ។
ទី៦)-ផ្លាស់ប្តូរបទពិសោធន៏ និងបង្ហាញនូវអ្វីៗដែលយេីងមាននិងផ្តល់អោយទេសចរបាន។
ទី៧)-ទទួលទេសចរដូចជាមិត្តភក្ត្រ ដូចសាច់ញាតិ ដូចគ្រួសារ ដោយផ្តល់ភាពកក់ក្តៅ។
លោកថា ៖ កត្តាទាំងអស់នេះហេីយដែលធ្វេីអោយឥស្សរជនជាតិឯកអគ្គរដ្ឋទូតនានាប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងភ្ញៀវទេសចរជាច្រេីនបានត្រឡប់មកស្នាក់នៅម្តងហេីយម្តង ទៀត ។
លោកលើកឡើងថា ៖ មានឯកអគ្គរដ្ឋទូតមួយចំនួនស្នាក់រហូតដល់៨,៩ដង។
លោក គឹម នូ បានបន្តថា ៖ ខ្ញុំចង់ឃេីញប្រទេសកម្ពុជាយេីងទទួលភ្ញៀវទេសចរដែលប្រកបដោយការទទួលខុសត្រូវនិងមានគុណភាពសម្រាប់ប្រទេសយេីង បេីនិយាយអោយចំទៅគឺទេសចរដែលផ្តល់និងលេីកទឹកចិត្តយេីងអោយរក្សាបរិស្ថាន ទំនៀមទំលាប ់ វប្បធម៏ប្រពៃណី លេីកតម្កេីងការរស់នៅរបស់ពលរដ្ឋយេីង ជៀសវៀងនាំមកនូវវប្បធម៌ មិនល្អដល់សង្គមជាតិយេីង គឺជាគោលដៅទេសចរបែបផែនប្រពៃមួយផ្សេង។
សូមបញ្ជាក់ថា ៖ «សណ្ឋាគារមេហ្សុងវត្តគរ» ទទួលបដិសណ្ឋាកិច្ចអតិថិជនគ្រប់ជាតិសាសន៍ កន្លែងស្នាក់នៅប្រកបបរិស្ថាន ផាសុកភាព ស្ងៀមស្ងាត់ អាចអញ្ជើញទៅទទួលទានអាហារ ភេសជ្ជៈ តាមវាលស្រែ ឬ តំបន់ទេសរណ៍ធម្មជាតិនាថ្ងៃរៀបលេច ។
«សណ្ឋាគារមេហ្សុងវត្តគរ» មានអាសយដ្ឋាន ផ្ទះលេខ ២២១ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទូរស័ព្ទលេខ (017555377) ៕
ដោយ ៖ សុខ ខេមរា