ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលវាយប្រហាតាមអាកាសទៅលើរដ្ឋធានីលីបង់ អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យចៀសវាងកុំឱ្យលីបង់ផ្ទុះសង្គ្រាមដោយគ្រប់ជ្រុងជ្រោយ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកព្រលឹមថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៤ ក្រុងរូប៉េតរដ្ឋធានីលីបង់បានរងការវាយប្រហាតាមអាកាសពីអ៊ីស្រាអែល បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ៦ នាក់ស្លាប់បាត់បង់ជីវិត។ នាព្រឹកព្រលឹមថ្ងៃដដែល កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើកន្លែងជាច្រើនរបស់លីបង់ ក្នុងនោះ ការវាយប្រហារតាមអាកាសទៅលើជាយរដ្ឋធានីលីបង់បានបន្តរហូតដល់ប្រហែលម៉ោង ៤ ព្រឹកព្រលឹម ដោយវាយប្រហារ ១៧ លើក។ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ។ 

  គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នៅថ្ងៃទី ២ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំបន្ទាន់អំពីស្ថានការណ៍មជ្ឈិមបូព៌ា។ លោក Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា ស្ថានការណ៍លីបង់គឺគួរឱ្យបារម្ភ ដាច់ខាតមានភាពចាំបាច់ក្នុងការចៀសវាងកុំឱ្យលីបង់ផ្ទុះសង្គ្រាមដោយគ្រប់ជ្រុងជ្រោយ បើពុំនោះសោត នឹងកើតមានផលវិបាកមានលក្ខណៈបំផ្លាញកម្ទេចដ៍យូរអង្វែង។

      សូមបញ្ជាក់ថា ចាប់តាំងពីខែតុលាឆ្នាំ ២០២៣ មក ការប៉ះទង្គិចរវាងលីបង់និងអ៊ីស្រាអែលបានបណ្តាលឱ្យប្រជាជនលីបង់ចំនួនជាង ១៧០០ នាក់ស្លាប់បាត់បង់ជីវិត ជាង ៣៤,៦ ម៉ឺននាក់បាត់បង់ទីជម្រក៕

ដោយ ៖ សិលា


ចែករំលែក៖