ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ទី០១ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ គោលដៅទេសចរណ៍តាមបណ្តាខេត្ត រាជធានី ទទួល បាន ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តប្រមាណ ១លាន៨សែននាក់ ក្នុងនោះទេសចរអន្តរជាតិ មាន ប្រមាណជិត ៤ម៉ឺននាក់ ។
ប្រភពបន្ដថា គោលដៅទេសចរណ៍តាមបណ្តាខេត្តរាជធានី ដែលទទួល ភ្ញៀវ ទេសចរ ទៅ ទស្សនា កម្សាន្តច្រើនជាងគេ លំដាប់ទី១ គោលដៅទេសចរណ៍ខេត្តបាត់ដំបង ទទួល បាន ភ្ញៀវជាតិ- អន្តរជាតិទស្សនាប្រមាណជិត ២២ម៉ឺនាក់ ទី២ ខេត្តសៀមរាប ទទួលបាន ភ្ញៀវ ទស្សនា ប្រមាណជិត ១៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ជិត៨ពាន់នាក់ ទី៣ ខេត្ត ព្រះសីហនុ ទទួលបានភ្ញៀវទស្សនា ជិត១៧ម៉ឺននាក់ ក្នុងនោះទេសចរបរទេស ប្រមាណជិត ៥ ពាន់ នាក់ ទី៤ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវ ទស្សនា ជាង១៥ម៉ឺននាក់ ទី៥ ខេត្តកំពត ទទួលភ្ញៀវ ទស្សនាប្រមាណជាង១២ម៉ឺននាក់ ៕
ដោយ ៖ សិលា