អ្នកនាំពាក្យកងទ័ពអុីស្រាអែល (IDF) លោក Avichay Adraee បានប្រកាសថា កងកម្លាំងនេះបានស្នើឱ្យប្រជាជននៅក្នុងស្រុកជាង 20 នៅភាគខាងត្បូងប្រទេសលីបង់ ជម្លៀសចេញជាបន្ទាន់។
សារព័ត៌មានរ៉យទ័របានរាយការណ៍ថានៅថ្ងៃទី 4 ខែតុលានៅលើបណ្តាញសង្គម X អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល (IDF) លោក Avichay Adraee បានប្រកាសថាកងកម្លាំងនេះបានស្នើឱ្យប្រជាជននៅក្នុងស្រុកជាង 20 នៅភាគខាងត្បូងប្រទេសលីបង់ជម្លៀសចេញជាបន្ទាន់។ នៅថ្ងៃដដែល រដ្ឋមន្ត្រីដឹកជញ្ជូនលីបង់ លោក Ali Hamieh បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជិតព្រំដែន Masnaa រវាងប្រទេសលីបង់ និងស៊ីរី បានកាត់ផ្តាច់ផ្លូវដែលមនុស្សរាប់សែននាក់បានប្រើដើម្បីគេចពីការទម្លាក់គ្រាប់បែកដោយរបបអ៊ីស្រាអែលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
ការវាយប្រហារតាមអាកាសបានកើតឡើងនៅក្នុងទឹកដីលីបង់ ហើយបានបង្កើតជារណ្ដៅជម្រៅ ៤ ម៉ែត្រ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យយោធា IDF លោក Avichay Adraee បានចោទប្រកាន់ក្រុមប្រដាប់អាវុធ Hezbollah ថាបានប្រើប្រាស់ច្រកព្រំដែននេះ ដើម្បីដឹកជញ្ជូនសម្ភារៈយោធាចូលទៅក្នុងប្រទេសលីបង់៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN