ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាប្រៀបឋានឱសថ ! សម្រស់វាលស្មៅធំល្វឹងល្វើយ គែស្មៅបៃតង ស្រុកអូររាំង ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ វាលស្មៅបៃតងអូររាំង ខេត្តមណ្ឌលគិរី សម្រស់វាលស្មៅធំល្វឹងល្វើយ នាស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺជាតំបន់ដែលស្រស់ត្រកាលជាមួយនឹងវាលស្មៅធម្មជាតិបៃតងនារដូវវស្សា និងប្រែក្លាយជាពណ៌មាស នារដូវរំហើយ ។ អូររាំង គឺជាតំបន់ទាក់ទាញអ្នកទេសចរដែលស្រឡាញ់ទេសភាព និងធម្មជាតិ ជាប់មិនដាច់ ជាមួយនឹងអាកាសធាតុត្រជាក់ អមដោយបរិយាកាសបរិសុទ្ធ។

  «វាលស្មៅពណ៌បៃតង» នៅអមសងខាងផ្លូវ ក្នុងឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី កំពុងបង្អួតសម្រស់ រងចាំភ្ញៀវទេសចរ ។ តំបន់វាលស្មៅពណ៌បៃតងនេះ មានទេសភាពស្រស់ស្អាតគួរជាទីគយគន់ ដែលភ្ញៀវទេសចរអាចស្រូបខ្យល់អាកាស និងទស្សនាព្រៃព្រឹក្សាដ៏ស្រស់បំព្រងនាតំបន់ភូមិភាគឦសាននេះ។ ក្រៅពីមានទេសចរភាពស្អាត តំបន់នេះក៏មានអាកាសធាតុត្រជាក់ល្មម ដែលអាចឱ្យទេសចរសម្រាកលម្ហែ ជាមួយធម្មជាតិបានផងដែរ។

និយាយរួម ត្រឹមអូររាំងទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប៉ុណ្ណឹងទៅហើយ ដូច្នេះរឿងអីដែលខេត្តមណ្ឌលគិរី ធ្វើឱ្យអ្នកមកកម្សាន្ត ដក់ចិត្ត ដក់អារម្មណ៍ ចាំមិនភ្លេចគ្រប់តំបន់ទេសចរណ៍ធម្មជាតិ ដែលមាននៅទីនោះ ៕

ដោយ ៖ សិលា


ចែករំលែក៖