ព័ត៌មានទាន់ហេតុការណ៍៖

ភាពស៊ីគ្នា ជ្រុងរបស់ប្រាសាទបុរាណ ជាស្នាដៃបុព្វបុរសយើង ពិតជាអស្ចារ្យ!!!!! ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទ មេបុណ្យ ខាងកើត និងប្រាសាទប្រែរូប

ចែករំលែក៖

ខេត្តសៀមរាប ៖ អង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្តសៀមរាប ដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទដែលមាន ប្រជាប្រិយជាងគេ ក្នុងប្រទេសកម្ពុជានេះ ត្រូវបានគេស្គាល់ ថា ជាប្រាសាទព្រហ្មញ្ញសាសនាដ៏ ធំបំផុត បានកសាងដើម្បី ឧទ្ទិសដល់ព្រះវិស្ណុ ក្រោមស្នាដៃ ព្រះបាទសូរ្យវរ្ម័នទី២ នៅដើម សតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី យសោធរបុរៈ (សម័យបច្ចុប្បន្នអង្គរ)។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូប និងជារូបភាពតំណាងប្រទេសកម្ពុជា ហើយក៏ជាប្រាសាទមួយ រួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែរ។ ប្រាសាទមួយនេះ ត្រូវបានរចនាឡើង ដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា 16គីឡូម៉ែត្រ។ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្ដោយប្រវែង 1500មែត្រ x ទទឹង 1300ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅ៣,៦ សហាតិមាត្រ (២,២ ម៉ៃ.)វែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។រ ។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើមនិងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ។

ក្នុងឆ្នាំ២០១៩ នារដូវប្រាំង នៅចន្លោះថ្ងៃទី ២០ ទៅ ២២ ខែមិនា និង សមរាត្រីរដូវវស្សា ចន្លោះថ្ងៃទី២១ ទៅ ២៣ ខែកញ្ញា នេះ មាន បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនេះ ស្ដែងអោយឃើញពីភាពអច្ឆរិយ នៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរកសាងឡើង ដោយបានគិតគូរអំពីសំណង់ស្ថាបត្យកម្ម និងបានផ្សាភ្ជាប់ជាមួយធម្មជាតិយ៉ាងច្បាស់លាស់ ដ៏គួរអោយស្ងប់ស្ញែងទៀតផង ។

ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅចំកណ្តាល នៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានតួប៉មជាមុខចំនួនបួន នៅលើកំពូល៤៩ និងកំពូលក្លោងទ្វារចូលទៅកាន់ប្រាសាទចំនួន ៥ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង៥៤នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ នៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថាជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់, ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្អវិចិត្រ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ជាដើម។

ដើម្បី ចូលទស្សនាប្រាសាទបាយ័ន យើង សូម ឲ្យយោបល់អ្នកចូលតាម ផ្លូវ ទិសខាងកើត ព្រោះតាមផ្លូវនេះ យើងអាច ឃើញចម្លាក់ តោ នាគ គ្រុឌ ហើយនឹង អាង ទឹកកសាងឡើងនាជំនាន់នោះ ។ ពេលព្រឹក ព្រលឹមប្រាសាទបាយ័ន បានទទួលពន្លឺព្រះអាទិត្យ ដ៏ល្អត្រកាល ប៉ុន្តែសូមកុំភ្លេចទស្សនាប្រាសាទនេះ ក្នុងពេល រាត្រី ដែល មានពន្លឺដួងខែ ។ រាងរៅរបស់ប្រាសាទ មើលឃើញក្នុងពេលថ្ងៃ បានរលុបអស់ ជាមួយនឹងស្រមោល ។

ប្រាសាទមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍ខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា) ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។ ប្រាសាទនេះបែរមុខទៅទិសខាងកើត ត្រូវបានកសាងឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា។

ប្រាសាទប្រែរូប ត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ប្រាសាទប្រែរូបត្រូវបានប្រារព្ធឧទ្ទិសឆ្លងសិវលិង្គសម្រាប់រាជ្យឈ្មោះ រាជេន្ទ្រវរ្ម័ន នៅឆ្នាំ៩៦១ នៃគ.ស ដោយព្រះបាទកម្រងតេងអញស្រីរាជេន្ទ្រវរ្ម័នទេវ។ ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

ប្រាសាទប្រែរូប មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា គឺត្រង់បង្គោលគីឡូម៉ែត្រលេខ១៦៕

ដោយ ៖ សិលា


ចែករំលែក៖