ប្រធានក្រុមបែលហ្ស៊ិក Kevin de Bruyne បានសុំពេលសម្រាកពីក្រុមជម្រើសជាតិ ខណៈដែលកីឡាកររបស់ Manchester City រូបនេះសម្លឹងមើលការគ្រប់គ្រងពេលវេលាលេងរបស់គាត់។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបានខកខានការប្រកួតចំនួន៤លើកចុងក្រោយរបស់ Man City បន្ទាប់ពីរបួសភ្លៅក្នុងលទ្ធផលស្មើ ០-០ កាលពីខែកញ្ញាជាមួយក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Champions League ។
De Bruyne ដែលគ្រោងនឹងវិលចូលទីលានវិញនៅពាក់កណ្តាលខែតុលា នឹងត្រូវចាកចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិក សម្រាប់ការប្រកួតជាមួយអ៊ីតាលី និងបារាំងនៅចុងខែនេះ ដោយសាររបួស។ ប៉ុន្តែលោក Domenico Tedesco គ្រូបង្វឹកបែលហ្ស៊ិកនិយាយថា De Bruyne បានស្នើសុំឱ្យខកខានការប្រកួតនៅខែវិច្ឆិកាជាមួយអ៊ីតាលី និងអ៊ីស្រាអែល បន្ថែមពីលើការប្រកួតនៅខែតុលា។
លោក ពTedesco បាននិយាយថា “ខ្ញុំបានសន្ទនាតាមទូរស័ព្ទយូរជាមួយ Kevin។ គាត់បានសុំឱ្យរំលងជំរុំនេះ ហើយខែវិច្ឆិកាផងដែរ ដើម្បីអាចថែរក្សារាងកាយរបស់គាត់បាន។ កាលវិភាគកាន់តែមានភាពមមាញឹកដោយសារការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ក្លិប។ នោះហើយជាមូលហេតុដែលគាត់មិននៅទីនោះឥឡូវនេះនិងនៅក្នុងខែវិច្ឆិកា ប៉ុន្តែនៅពេលដែលវាពិតជារាប់ World Cup គាត់នឹងនៅទីនោះ” ។
កីឡាករ Rodri ដែលជាមិត្តរួមក្រុមរបស់ De Bruyne បាននិយាយកាលពីខែកញ្ញាថា អ្នកលេងជិតនឹងធ្វើកូដកម្មក្នុងការតវ៉ាចំពោះការកើនឡើងនៃកាលវិភាគលេង។ De Bruyne បានលើកជាចម្ងល់ជុំវិញអនាគតអន្តរជាតិរបស់គាត់បន្ទាប់ពីចាញ់បារាំង ២-០ កាលពីថ្ងៃទី៩ ខែកញ្ញា។
ទោះជាយ៉ាងណាក៏ដោយលោក Tedesco និយាយថា De Bruyne នៅតែប្តេជ្ញាចិត្តក្នុងការលេងឱ្យប្រទេសរបស់គាត់។ លោកអះអាងថា “គាត់មានរបួស ប៉ុន្តែគាត់មានកម្លាំងចិត្តខ្លាំងក្នុងការបន្តជាមួយបិសាចក្រហម និងលេង World Cup នៅឆ្នាំ២០២៦” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)