ភ្នំពេញ ៖ អាចារ្យអេ អត់អរគុណសម្ដេចហ៊ុន សែន ទេ ខណៈសម្ដេចផ្ដល់រថយន្ដ សង្គ្រោះ ឬរថយន្ដអន្ដរាគមន៍ចំនួន ៣គ្រឿង ទៅឲ្យវិទ្យុ ABC វាហាក់បីដូ ជាខោកក្បាល អាចារ្យទៅវិញទេ ព្រោះរថយន្ដ ទាំង៣គ្រឿង នេះ វាបម្រើឲ្យផល ប្រយោជន៍ បំពេញបន្ថែម ទៅលើ វិស័យ សុខាភិបាល របស់រដ្ឋ ដែល មានភាពទន់ខ្សោយនាពេលបច្ចុប្បន្ន នេះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អាចារ្យអេ អគ្គនាយក វិទ្យុ ABC ខណៈ លោកនិងសហការី របស់លោក មកទទួលរថយន្ដ សង្គ្រោះ ឬ រថយន្ដអន្ដរាគមន៍ ចំនួន០៣គ្រឿងពី
អាជ្ញាធរ រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦នេះ ដោយក្នុងនោះមាន ២គ្រឿងជារថយន្ដម៉ាក ១៥កៅអីផលិតឆ្នាំ ២០១៦ ឧបត្ថម្ភ ដោយ សម្តេចតេជោ ហ៊ុន សែន និងមួយគ្រឿងទៀតជារថយន្ដកូរ៉េ១តោនកន្លេះ របស់អាជ្ញាធររាជាធានី សំរាប់ដឹកសម្ភារៈ តាមតម្រូវការ របស់អតិថិជន ដោយគិតជាថវិកា អស់ប្រមាណ ជាង១០មឺុនដុល្លារ ។
អាចារ្យអេ បានបញ្ជាក់ថា លោកហ៊ុន សែន ជាមនុស្សឆ្លាត ការប្រគល់រថយន្ដ ឲ្យ ៣គ្រឿង នេះ គឺសម្រាប់បម្រើនិងបំពេញបន្ថែម ឲ្យវិស័យសុខាភិបាល របស់ រដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈ វិស័យ មួយនេះ កំពុង ធ្លាក់ចុះ យ៉ាងខ្លាំង និងមានការរិះគុណ ពី ប្រជា ពលរដ្ឋ យ៉ាងចាស់ដៃ ថាអត់មានសមត្ថិភាព និងគុណភាព ទាំង ចេញយកជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងពេលយកមកព្យាបាលអ្នកជំងឺ ជាដើម ។
ពិធីប្រគល់រថយន្តនេះ នឹងត្រូវធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ហើយក៏មានការចូលរួមពី លោក ឃួង ស្រេង អភិបាលរងរាជធានី ភ្នំពេញផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែង ប្រធាន មន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោក សុខ សុគន្ធ ក្រោយពីប្រធាន មន្ទីរសុខាភិបាលរូបនេះ បានដកហូតរថយន្ត សង្រ្គោះបន្ទាន់ ពីរ វិទ្យុ ABC ដែលប្រើប្រាស់សម្រាប់ ដឹកជញ្ជូនជនរងគ្រោះផង និងដឹកផលិតផល របស់ ABC ផង ខណៈដែលវិស័យ សុខាភិបាលកំពុងមាន ការរិះគន់ពីភាព កម្សោយ ឬយឺតយ៉ាវក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភរថយន្តចំនួន ២គ្រឿង ជូនដល់វិទ្យុ ABC ដើម្បីឱ្យទុកសម្រាប់ប្រើប្រាស់ក្នុងន័យសប្បុរសធម៌ ហើយជាមួយគ្នានេះសម្តេចបានបង្គាប់ឱ្យ រដ្ឋបាល រាជធានីភ្នំពេញ រៀបចំបំពាក់ស្លាក លេខសម្រាប់រថយន្តទាំងនោះផងដែរ។
កាលពីម្សិលមិញ លោក សុខ សុគន្ធ អតីតប្រធានមន្ទីរសុខាភិបាលរាជ ធានីភ្នំពេញ ដែលត្រូវបាន ដកចេញពីតំណែងនោះ ក៏ត្រូវបាន ប្រមុខរាជរដ្ឋាភិបាល សម្រេចតែង តាំង ជាអគ្គនាយករងបច្ចេកទេស សុខាភិបាល នៃក្រសួងសុខាភិបាលផងដែរ ៕ សំរិត