ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន១៣នាក់រួមជាមួយវត្ថុតាង ទៅកាន់សាលាដំបូងខេត្តករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោKTV OMG massage

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បញ្ជូនជនសង្ស័យ ជនជាតិវៀតណាមចំនួន១៣នាក់រួមជាមួយវត្ថុតាង ទៅកាន់សាលាដំបូងខេត្តករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោKTV OMG massage ដែលលូចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀននៅក្រុងបាវិត។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងនារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីរូបលោក ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញាពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោKTV OMG massage ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពដដែលបន្តថាជា លទ្ធផល: ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន១៣ នាក់ (ប្រុស) ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងជំនាញបានដកហូតនិងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន: សារធាតុញៀនសរុបទម្ងន់ ២៧៥.៩២ ក្រាម,អាវុធខ្លី ០២ ដើម ,បង់០២ គ្រាប់ ១៥គ្រាប់, ជញ្ជីងថ្លឹងថ្នាំ ០៣ គ្រឿង ,ទូរស័ព្ទដៃ ១៦ គ្រឿង ,រថយន្ត ០៣ គ្រឿង, ម៉ូតូ០៣ គ្រឿង ,លិខិតឆ្លងដែន០៤ ក្បាល ,បារីអេឡិចត្រូនិច ២៦៧ ដើម,អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម០៥ សន្លឹកព្រមទាំង ឧបករណ៍សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ៕

ដោយ៖ សុថាន


ចែករំលែក៖