ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយវីដេអូខ្លីៗដែល សំប៉ូលីដា និយាយក្រោយប្តីវាយ

ចែករំលែក៖

ភ្នំពេញ៖ វីដេអូខ្លីៗចំនួន៣បន្តបន្ទាប់ទៀតត្រូវបានគេទម្លាយក្រោយពីដំណឹងសំប៉ូលីដា រងរបួសបាក់ជើងបែកមុខមាត់។ វីដេអូខ្លីថ្មីនេះត្រូវបានតារាចម្រៀងនិងអ្នកកំប្លែងសំ ប៉ូលីដាខ្លួនឯងបាននិយាយរៀបរាប់ទុកវេទនាក្រោយពីរងការវាយធ្វើបាបពីសំណាក់ស្វាមីលោកស្វាយ ស៊ីសុថា ហៅខ្យាដំរី។

ខ្សែវីដេអូខ្លីនេះនឹងកាន់តែធ្វើឲ្យគេ សង្វេកចិត្តអាណិតដល់តារាស្រីរូបនេះដែល រងកណ្តាប់ដៃមិនតិចលើកពីស្វាមីនាង ដែលពេលខ្លះនាងនៅសរសខ្ចី ទើបនឹង សម្រាលកូន២ថ្ងៃផងក៏ត្រូវរងទារុណកម្មពីស្វាមីដែរ។ទោះជាយ៉ាងវីដេអូខ្លីនេះត្រូវ បានគេដឹងថាថតក្នុងអំឡុងខែមីនា ឆ្នាំ ២០១៦មកម៉្លេះពោលគឺមុនពេលផ្ទុះរឿងប្តីវាយបាក់ជើង រហែកច្រមុះនិងជាំមុខមាត់កាលពីថ្មីៗនេះ។ សំ ប៉ូលីដា បញ្ជាក់ក្នុង វីដេអូខ្លីនេះថាស្វាមីនាងតែងវាយធ្វើបាប នាងនៅពេលដែលចាញ់ល្បែងនិងមានស្រីញីខាងក្រៅ។ ថ្លែងទាំងជាំមុខមាត់បី កូនតូចនៅនឹងដៃតារាស្រីសម្តីបានរូបនេះលើកឡើងថា នាងចង់ឲ្យសមត្ថកិច្ចធ្វើការព្រមានអប់រំប្តីរូបនេះដើម្បីឲ្យរាងចាល។

គួរបញ្ជាក់ថា អ្នកនាង សំប៉ូលីដាបាន បង្កើតឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលនឹងសម្តែងក្តីអាណិតគ្រប់គ្នាក្រោយពីនាងលើកឡើងថាបានដួលចៃដន្យរហូតបាក់កជើងខាងស្តាំងនិងមានផ្នែកនៅមុខខ្លះទៀតជាំខ្មៅហើមភ្នែករបួសធ្ងន់មើលមុខស្ទើតែមិន ស្គាល់។ ទោះជាយ៉ាងណាប្រភពពីអ្នក សិល្បៈដែលស្និទ្ធនឹងនាងលើកឡើងថា របួសដែលបាក់កជើងនិងជាំមុខជាំមាត់នេះគឺដោយសារតែស្វាមីនាងប្រើអំពើ ហិង្សាដោយប្រើដៃជើង និងបំពង់ទីបវាយ ទៅលើអ្នកនាង ៕ វឌ្ឍនា

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1150103948345375/” width=”600″ height=”400″ onlyvideo=”1″]

 

som lida


ចែករំលែក៖