ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសហ្វុីលីពីនសម្លាប់ជនជួញដូរគ្រឿងញៀនជិត១ពាន់នាក់ក្នុងរយៈពេល៣ខែ

ចែករំលែក៖

បុរសសង្ស័យម្នាក់ត្រូវបានប៉ូលិសបាញ់ សម្លាប់ក្រោយពេលដែលមានសកម្មភាពប្រឆាំងនឹងការអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់ប៉ូលិស។

ការកម្ចាត់ក្រុមជួញដូរគ្រឿងញៀនរបស់ ប្រធានាធិបតី Rodrigo Duterte ក្នុងរយៈពេល៣ខែនេះបានសម្លាប់ក្រុមជនល្មើសដល់ទៅជិត១ពាន់នាក់។ លោក Rodrigo Duterte បញ្ជាក់ថា កម្លាំងប៉ូលិស ទាហាន នឹងមិនមានទោសឡើយនៅពេល ដែលសម្លាប់មនុស្សក្នុងពេលបំពេញការងារបោសសម្អាតក្រុមជួញដូរគ្រឿងញៀន។

អង្គការអន្តរជាតិបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រធានាធិបតីហ្វុីលីពីន អាចបំពានទៅនឹងសិទ្ធិមនុស្ស ដោយការសម្លាប់មិនបានសើុបឲ្យច្បាស់លាស់ ។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វុីលីពីនបានឲ្យដឹងថា អាមេរិកអាចនឹងកាត់ជំនួយយោធាដល់ប្រទេសនេះ ក្រោយពេលប្រធានាធិបតីមិនបានអនុវត្ត ទៅតាមច្បាប់ស្តីពីសិទ្ធិមនុស្ស។

ការប្រើប្រាស់កណ្តាប់ដៃដែកកម្ចាត់អំពើពុករលួយរបស់ប្រធានាធិបតីហ្វុីលីពីន បានធ្វើឲ្យមនុស្សជាច្រើនចេញមកសារ ភាព និងត្រូវចាប់ខ្លួន។ ទាំងនោះហើយបានធ្វើឲ្យមន្ទីរឃុំឃាំងនៅក្នុងប្រទេសនេះខ្វះច្រើនត្រូវសាងសង់ថ្មីបន្ថែមទៀត ៕ ម៉ែវ សាធី

philipin


ចែករំលែក៖