ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្រស់ជានារីម៉ាស្សាខឹងប្រុសស្នេហ៍មិនមកជួបតាមការណាត់លោតពីលើផ្ទះជាន់ទី១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នារីស្រស់ស្អាតម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះថ្មជាន់ទី១ប៉ ង សម្លាប់ខ្លួនបន្ទាប់ពីមិនឃើញប្រុសស្នេហ៍មកជួបជាច្រើនថ្ងៃនិងតាមការកំណត់។ ករណីប៉ងធ្វើអត្តឃាតតែមិនបានសម្រេចនេះធ្វើឲ្យនាងគិតខ្លីគ្រាន់តែគ្រេចចង្កេះ បន្តិចបន្តួចតែប៉ុណ្ណោះ ហើយត្រូវបានក្រុម គ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ឯកជន ហើយបានធូរស្រាលពីការគ្រេច ចង្កេះវិញហើយ។

ករណីប៉ុនប៉ងធ្វើអត្តឃាត នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុង ភូមិចម្ការដូង-សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

អ្នកភូមិឲ្យដឹងថា នារីរងគ្រោះឈ្មោះ អាទី អាយុ២៦ឆ្នាំ រីឯប្រុសស្នេហ៍ដែលមាន ទំនាក់ទំនងនារីរងគ្រោះហើយចង់បែកចិត្ត នោះមានឈ្មោះ មុិច រ៉ាម៉ន អាយុ២៨ឆ្នាំ មានទីលំនៅភូមិភ្នំដី សង្កាត់-ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងដែរថា មុនពេលកើតហេតុពេលកំពុងតែធ្វើកិច្ចការផ្ទះស្រាប់តែឮសូរសំឡេងដូចជាមានអ្វីធ្លាក់ពីលើមេឃមកអ៊ីចឹង ។ ពេលនោះគាត់ស្ទុះចេញក្រៅផ្ទះមកមើលស្រាប់តែឃើញនារីរងគ្រោះ កំពុងដេកចុកននៀល ដីដូចអន្ទង់ត្រូវស្នរ ។ ឃើញដូចច្នោះគាត់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមក អន្តរាគមន៍ និងលើកនារីរងគ្រោះដាក់លើគ្រែនិងរឹតប្រេងកុឡាទើបដឹកយកទៅ មន្ទីរពេទ្យ ។

នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នាងជាអ្នកធ្វើការងារនៅកន្លែងម៉ាស្សាហើយ បានស្គាល់បុរសម្នាក់ឈ្មោះ មុិច រ៉ាម៉ន ជាង ១ខែមកហើយនិងបានស្គាល់ចិត្តថ្លើមគ្នារហូតដល់នាងព្រមប្រគល់រាងកាយឲ្យបុរសម្នាក់នេះតែបន្ទាប់ពីនាងប្រគល់ខ្លួនប្រាណអស់ហើយនិងពេលដែលនាងទាក់ទងតាមទូរស័ព្ទទៅបុរសជាសង្សារនេះគេមិនលើកទូរស័ព្ទនាងទាល់តែសោះ។ នារីរងគ្រោះ បន្តទៀតថាដោយសារតែអស់សង្ឃឹមពី សេចក្តីស្នេហានេះទើបនាងសម្រេចចិត្ត លោតពីលើផ្ទះដើម្បីសម្លាប់ខ្លួនបែបនេះ ។

ក្រោយពីសមត្ថកិច្ចសាកសួរនារីរគ្រោះ ត្រូវបានក្រុមគ្រួសារនិយាយអប់រំកុំឲ្យថៃ្ងក្រោយគិតខ្លីអ៊ីចឹងទៀត ។

អ្នកភូមិក៏បានរិះគន់ទៅលើនារីរងគ្រោះ ផងដែរថា នាងមិនគួរគិតខ្លីចង់បញ្ចប់ជីវិត ដោយមិនទាន់បានសងគុណឪពុកម្តាយ ព្រោះតែរឿងប្រុសឈ្មោលនេះទេ។ នេះជា កំហុសរបស់នាងដែលឆាប់ជឿមនុស្សប្រុស ហើយប្រគល់ខ្លួនប្រាណ ដែរនេះអាចជា មេរៀនការឈឺចាប់របស់នាងអស់មួយជីវិត។ ដូច្នេះនារីដទៃទៀតមិនត្រូវជឿមនុស្សនៅ លើសំបកក្រៅ គួរសង្កេតសម្គាល់ឲ្យបាន ដិតដល់សិន។ អ្វីដែលអាចជឿជាក់បាន នោះគឺចូលតាមផ្លូវទៅតាមច្បាប់ចាស់ ទុំឪពុកម្តាយដឹងឮ ទើបអាចចាត់ទុកជា គូអនាគតបាន៕ សេនាស័ក្តិ

1 (1)


ចែករំលែក៖