ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​តាកែវ​៖​ ជូនដំណឹង​បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ សូមមេត្តាធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្នសិន

ចែករំលែក៖

ខេត្ត​តាកែវ​៖​ រដ្ឋបាលខេត្ត​តាកែវ​ នៅព្រឹកថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០២៤​នេះ​ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ សូមមេត្តាធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្នសិន។  មូលហេតុ ស្ពាន មួយកន្លែងស្ថិតនៅក្នុងភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ដោយសារការហូរច្រោះ។ 

ដូច្នេះសូមបងប្អូនដែលត្រូវធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ សូមមេត្តាប្រើប្រាស់មធ្យោបាយផ្លូវទឹកវិញ សិន។ សូមអរគុណ!

គួររម្លឹកថា​ កាលពីពេលថ្មីៗនេះ​ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ ដែលទឹកហូរច្រោះបណ្ដាលឲ្យដាច់ផ្នែកខ្លះនៃត្រចៀកស្ពាន ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ 

រដ្ឋបាលខេត្ត​តាកែវ​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ ដោយប្រើប្រាស់មធ្យោបាយ ( រថយន្តធំៗ ) សូមមេត្តាផ្អាកជាបណ្ដោះអាសន្នសិន ជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕

ដោយ​៖ តារា​


ចែករំលែក៖