ព័ត៌មានទាន់ហេតុការណ៍៖

លោកអធិការខណ្ឌឫស្សីកែវ ដឹកនាំកម្លាំង ចុះការពារ សុខសុវត្ថិភាព ក្នុងថ្ងៃប្រឡងបាក់ឌុបថ្ងៃទី២ ដែលជាថ្ងៃបញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ (បាក់ឌុប) សម្រាប់ថ្ងៃទី២ និងជាថ្ងៃប្រឡងបញ្ចប់ សម្រាប់បេក្ខជន។ 

ក្នុងថ្ងៃនេះផងដែរ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ក៏បានដឹកនាំកម្លាំង រួមមាន មន្រ្តីនគរបាល មន្រ្តីកងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យ ចុះរក្សា សុខសុវត្ថិភាព ជូនដល់បេក្ខជន នៅមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ។

សូមបញ្ជាក់ផងដែរថា នៅមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ ៣៧បន្ទប់។ គណៈមេប្រយោគ ៖ ១២៣នាក់(ស្រី ៤៩នាក់)។ បេក្ខជនប្រឡង សរុបចំនួន ៩២២នាក់ (ស្រី ៥១៦នាក់) ក្នុងនោះអវត្តមាន ០២នាក់ (ស្រី ០២នាក់)៕

ដោយ៖ ជីណា


ចែករំលែក៖